មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនគ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលបានមកស្នាក់នៅបណ្ដោះអាសន្ននៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកអំណោយសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនគ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលបានមកស្នាក់នៅបណ្ដោះអាសន្ននៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ


ភ្នំបេញ៖
នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនគ្រួសារកងទ័ព ចំនួន ៣គ្រួសារ នៅអង្គភាពកងពលតូចលេខ៩ កងពលធំលេខ៣ ដែលប្រចាំការ ការពារបូរណភាពទឹកដីនៅតំបន់មុំបី  ព្រមទាំងប្រជាពលរដ្ឋចំនួន ២គ្រួសារផ្សេងទៀត ដែលបានភៀសសឹកមកពីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកស្នាក់នៅភូមិកំណើត ស្ថិតនៅក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្រុមគ្រួសារកងទ័ព ដែលបានរស់នៅជាមួយស្វាមីក្នុងទីតាំងឈរជើងរបស់អង្គភាពនាពេលកន្លងទៅ បានភៀសខ្លួនមកកាន់ស្រុកកំណើតបណ្ដោះអាសន្ន បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពឈ្លានពានរបស់ប្រទេសថៃ បានបាញ់សន្ធាប់ ដោយអាវុធធុនធ្ងន់មកលើចំណុចឈរជើង របស់កងទ័ពនិងទឹកដីរបស់កម្ពុជា។ ដោយទ្រាំមិនបាននិងការបាញ់ផ្លោង និងងការប្រើប្រាស់កម្លាំងថ្មើរជើង វាយលុកឈ្លានពានជាបន្តបន្ទាប់រៀងរាល់ថ្ងៃ ស្វាមីគាត់ បានសម្រេចបញ្ជូនភរិយា និងកូនចៅទាំងអស់មកកាន់ស្រុកកំណើតវិញជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព។ ហើយស្វាមីរបស់គាត់នៅបន្តកាន់អាវុធវាយទប់ទល់ជាមួយការឈ្លានពានពីពួកចោរសៀម។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងការដឹងគុណ ចំពោះវីរភាពយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលបានតស៊ូស្វិតស្វាញក្រាញននាល ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនយើង អំពីការរំលោភឈ្លានពានដ៏ឃោឃៅព្រៃផ្សៃរបស់ពួកទាហានសៀម មកលើទឹកដីកម្ពុជា។ 

ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានខិតខំស្វែងរកសន្តិភាព បញ្ឈប់ការបាញ់គ្នាជាបន្ទាន់ តាមរយៈការជួយអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក និងប្រធានាធិបតីនៃប្រទេសម៉ាឡេស៊ី ដែលជាសហប្រធានប្ដូរវេនរបស់អាស៊ាន ព្រមទាំងថ្លៃងអំណរគុណចំពោះសេនានុព័ន្ធយោធាបណ្ដាប្រទេសនានា ដែលបានអញ្ជើញទាន់ពេលវេលាមកត្រួតពិនិត្យការឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានប្រគល់ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគភេសជ្ជៈ ថ្នាំពេទ្យ និងភួយដណ្ដប់ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ក្រុមគ្រួសារវីរៈយុទ្ធជន និងប្រជាពលរដ្ឋភៀសសឹក ទាំង៥គ្រួសារផងដែរ។

លោក សេង វុធ ប្រធានភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ តំណាងឲ្យគ្រួសារវីរយុទ្ធជនទាំង៣គ្រួសារ និងប្រជាពលរដ្ឋភៀសសឹកចំនួន២គ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបញ្ជាកម្លាំងការពារទប់ទល់ការឈ្លានពានពីទាហានសៀម នឹងបានសម្របសម្រួលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ដើម្បីបញ្ចប់ការឈ្លានពានមកលើទឹកដីកម្ពុជា ៕












Previous Post Next Post