ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍លើកទី៨១។
កិច្ចប្រជុំនេះ មានការចូលរួមពីអ្នកជំនាញការច្បាប់នៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅក្រសួងយុត្តិធម៌ រួមជាមួយសមាជិក សមាជិកានៃក្រុមការងារបច្ចេកទេស។
កិច្ចប្រជុំ បានធ្វើការពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងសៀវភៅមេរៀនស្តីពី “នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល (បច្ចេកទេសក្នុងការកំណត់ចំណុចវិវាទ)” និងសេចក្តីព្រាងសៀវភៅមេរៀនស្តីពី “ការអនុវត្តគោលការណ៍ និងវិធានសំខាន់ៗនៃក្រមនីតិវិធីរដ្ឋប្បវេណី” ព្រមទាំង ការតាក់តែងករណីសិក្សាសម្រាប់សៀវភៅមេរៀន ៕















