ឯកឧត្តម សួស ប្រាថ្នា អញ្ជើញជួបប្រជុំពិភាក្សាជាមួយតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការងាររៀបចំព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញជួបប្រជុំពិភាក្សាជាមួយតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការងាររៀបចំព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិ


ភ្នំពេញ៖
នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជួបប្រជុំពិភាក្សាលើការងាររៀបចំព្រំប្រទល់រដ្ឋបាលថ្នាក់ក្រោមជាតិជាមួយតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយ លោក សឹន សុធានី អគ្គនាយករងនៃអគ្គនាយកដ្ឋានសុយោរិដីនិងភូមិសាស្រ្ត នៅទីស្ដីការក្រសួងមហាផ្ទៃ។ 

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោក អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរចំនួន ១៧នាក់។ 

កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន២មានជាអាទិ៍៖ ១.ឆ្លងសេចក្ដីព្រាងផែនទីព្រំប្រទល់រដ្ឋបាល ដើម្បីផលិតផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់នៅទូទាំងប្រទេស និង២.ស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលដែលត្រួតស៊ីគ្នា ៕



















Previous Post Next Post