ឯកឧត្តម មាន ចាន់យ៉ាដា៖ កម្ពុជាពិតជាត្រូវការនូវសុខសន្តិភាព កម្ពុជាពិតជាចង់ឃើញពលរដ្ឋខ្មែរដ៏ស្លូតត្រង់ត្រឡប់ទៅលំនៅឋានដ៏សុខសាន្តរបស់គាត់ដូចមុនមានសង្គ្រាម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម មាន ចាន់យ៉ាដា៖ កម្ពុជាពិតជាត្រូវការនូវសុខសន្តិភាព កម្ពុជាពិតជាចង់ឃើញពលរដ្ឋខ្មែរដ៏ស្លូតត្រង់ត្រឡប់ទៅលំនៅឋានដ៏សុខសាន្តរបស់គាត់ដូចមុនមានសង្គ្រាម


ភ្នំពេញ៖
នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងថ្លែងអំណរគុណជាមួយបងប្អូនមន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ កងកម្លាំង និងក្រុមការងារ កំពុងប្រតិបត្តិការជួយប្រជាជនភៀសសឹកនៅក្នុងទីទួលសុវត្ថិភាពឃ្លាំងដំឡូងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ 

ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ផ្តល់ព័ត៌មានឲ្យបានឆាប់រហ័សចំពោះសភាពការណ៍ណាមួយដែលមានហានិភ័យចំពោះប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតផងដែរថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅឋានឆ្ងាយពីព្រំដែនអាចធ្វើដំណើរត្រឡប់ទៅកាន់ទីលំនៅឋានវិញដើម្បីមើលទ្រព្យសម្បត្តិនៅក្នុងផ្ទះ ហើយចំពោះករណីមានសភាពការណ៍ហានិភ័យដែលអាចកើតឡើង អាជ្ញាធរថ្នាក់ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ មេភូមិ នឹងផ្តល់ព័ត៌មានជូនបងប្អូនជាប្រចាំ ៕

















Previous Post Next Post