សម្តេចប្រធានរដ្ឋសភា ចែករំលែកទស្សនាទានគោលនយោបាយឈ្នះ-ឈ្នះ ជូនគណៈប្រតិភូសភាប្រទេសជាមិត្តនិងស្ថាប័នអន្តរសភានានា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចប្រធានរដ្ឋសភា ចែករំលែកទស្សនាទានគោលនយោបាយឈ្នះ-ឈ្នះ ជូនគណៈប្រតិភូសភាប្រទេសជាមិត្តនិងស្ថាប័នអន្តរសភានានា


ភ្នំពេញ៖
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៥ ក្នុងឱកាសស្នាក់នៅបំពេញបេសកកម្មការទូតសភា នៅក្នុងប្រទេសស្វីស បានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការ ក្នុងកម្មវិធីអាហារពេលល្ងាចជាមួយ ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំស្ថាប័នអន្តរសភាមួយចំនួន ដោយបានផ្លាស់ប្តូរនូវទស្សនៈ យោបល់និងបទពិសោធនានាទាក់ទងនឹងការពង្រឹងយន្តការសភា ការលើកកម្ពស់គោលការណ៍ពហុនិយម ជំរុញការគោពច្បាប់អន្តរជាតិ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយហានិភ័យជូនពលរដ្ឋនៅក្នុងបរិបទ ដែលពិភពលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ ប្រែប្រួលយ៉ាងឆាប់រហ័ស ដោយសារការប្រកួតប្រជែង ភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចជា ដើមនោះ។ 


នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានចែករំលែកនូវទស្សនាទាននយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាដោយជោគជ័យ កាលពីចុងឆ្នាំ១៩៩៨ ធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូណ៌ ប្រទេសជាតិមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាសន្តិភាពមានតម្លៃណាស់ មានសន្តិភាពទើបមានការអភិវឌ្ឍ។ 


ជាមួយគ្នានេះ ឯកឧត្តម Yousuf Raza Ek Nath Dhakal អគ្គលេខាធិការសភាសន្និសីទនៃអន្តរសភា បានចែករំលែកនូវទស្សនាទាន ដែលជាបេសកកម្មរបស់សន្និសីទប្រធានសភានៃអន្តរសភា(ISC) ដែលជាវេទិកាសំខាន់មួយផ្តល់ឱកាសឱ្យមានការជួបជុំប្រធានសភាជាលក្ខណៈអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់សាមគ្គីភាពក្នុងភាពចម្រុះ ការកសាងការឯកភាពគ្នាតាមរយៈការពិគ្រោះយោបល់ និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលផ្តោតលើប្រជាជន។ សម្តេចតេជោ ហ៊ុន សែន ក៏ជាសហស្ថាបនិកមួយរបស់នៃវេទិកា ISC នេះដែរ។ 


គណៈប្រតិភូដែលបានអញ្ជើញចូលរួមពិភាក្សាការងារក្រៅផ្លូវការ អាហារពេលល្ងាចជាមួយ សម្តេចប្រធានរដ្ឋសភា ក្រោមការសម្រួលរបស់រៀបចំដោយ ប្រធានសន្និសីទប្រធានសភានៃអន្តរសភា (ISC) មាន ឯកឧត្តម Yousuf Raza Ek Nath Dhakal អគ្គលេខាធិការសភាសន្និសីទប្រធានសភានៃអន្តរសភា ឯកឧត្តម Dev Raj Ghimire ប្រធានរដ្ឋសភានេប៉ាល់ ឯកឧត្តមបណ្ឌិត Tan Sri Dato Dr Johari bin Abdul  ប្រធានរដ្ឋសភាម៉ាឡេស៊ី លោកជំទាវ Gladys J. Boss អនុប្រធានរដ្ឋសភាកេនយ៉ា ដោយមានវត្តមានចូលរួមពីលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាកម្ពុជា លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦នៃព្រឹទ្ធសភាកម្ពុជា និងភ្ញៀវបរទេសមួយចំនួនទៀត ៕











Previous Post Next Post