ក្រសួងមហាផ្ទៃ ទទួលថវិកា និងស្បៀងជាបន្តបន្ទាប់ពីសប្បុរសជន ដើម្បីគាំទ្រជនភៀសសឹក និងកម្លាំងជួរមុខ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងមហាផ្ទៃ ទទួលថវិកា និងស្បៀងជាបន្តបន្ទាប់ពីសប្បុរសជន ដើម្បីគាំទ្រជនភៀសសឹក និងកម្លាំងជួរមុខ


ភ្នំពេញ៖
ក្នុងស្មារតីរួមប្រកៀកស្មាការពារជាតិ និងជួយប្រជាជនគ្រប់កាលៈទេសៈ ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើចលនាកៀរគរការគាំទ្រពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង ព្រមទាំងសប្បុរសជន នូវជំនួយថវិកា ស្បៀងអាហារ និងសម្ភារៈ ដើម្បីឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋជនភៀសសឹក និងកងកម្លាំងជួរមុខដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីអំពើឈ្លានពានរបស់កងទ័ពថៃ។ 

ផ្ដើមពីថ្ងៃទី៣០ ខែកក្កដា រហូតមកដល់ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ ចលនានេះ បានទទួលការចូលរួមឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងសប្បុរសជននានាជាបន្តបន្ទាប់ ក្នុងនោះថវិកាទទួលបាន១៨៦.២៤៩.០០០រៀល និងប្រាក់ដុល្លារ២៨.៦៣៧ដុល្លារ អង្ករជាង២០តោន និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ នេះបើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។ 

បើតាមលោក រ៉េន រតនៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ កែ សួនសុភី ស សុខា បានរួមចំណែកបរិច្ចាគថវិកាចំនួន២ម៉ឺនដុល្លារអាម៉េរិក ថ្នាក់ដឹកនាំ និងសមាជិក ខុទ្ទកាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ថវិកាចំនួន ៥.៦៣៧ដុល្លារអាម៉េរិក ខណៈថ្នាក់ដឹកនាំ មន្ត្រី និងសប្បុរសជនផ្សេងទៀត ដែលបានចូលរួមចំណែកក្នុងចលនាគាំទ្រប្រជាជនភៀសសឹក និងកងកម្លាំងជួរមុខតាមខ្សែបន្ទាត់ព្រំដែន ជាមួយក្រសួងមហាផ្ទៃ មានដូចខាងក្រោម។ 

១-ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ថវិកា ៦០លានរៀល អង្ករ១.១០០គីឡូ ទឹកសុទ្ធ២០កេស ទឹកផ្លែឈើ២០កេស ទឹកត្រី និងទឹកស៊ីអ៊ីវ២០យួរ សៀង៥០គីឡូ ពងទាប្រៃ២០០គ្រាប់ ឆៃប៉ូវ១២គីឡូ នំ១កេស តង់៥០ ខ្សែអង្រឹង៥ដុំ។ 

២-ថ្នាក់ដឹកនាំនិងមន្ត្រីនគរបាល នៃក្រុមប្រឹក្សានីតិកម្ម ថវិកា២០លានរៀល និង៨០០ដុល្លារ។ 

៣-ថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលនៃក្រុមប្រឹក្សាកីឡា ថវិកា១៨.២៤៩.០០០រៀល និង១២០០ដុល្លារ។ 

៤-ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល ចំណុះអគ្គអគ្គនាយកដ្ឋានធនធានមនុស្ស ថវិការ៤០លានរៀល។ 

៥-ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល ចំណុះអគ្គាធិការដ្ឋាន ថវិកា១០លានរៀល។ 

៦-លោក សេង គន្ធ អភិបាលនៃគណៈអភិបាល ខណ្ឌមានជ័យ ថវិកា១ម៉ឺនដុល្លារ។ 

៧-លោក ស៊ុយ សែនសីហៈ អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយដ្ឋានរដ្ឋបាល ថវិកា៨លានរៀល។ 

៨-ក្រុមហ៊ុន ស៊ី ធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី ថវិកា ៣០លានរៀល និងអង្ករចំនួន១០តោន អំបុកសាច់១ពាន់ថង់ និងនំធញ្ញជាតិ ១០០គីឡូក្រាម។ 

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ នៅតែបន្តទទួលការចូលរួមចំណែកបរិច្ចាគ ទាំងថវិកា ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗទៀត ពីថ្នាក់ដឹកនាំ និងមន្ត្រីចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសប្បុរសជននានា នៅទីស្តីការក្រសួង ៕
Previous Post Next Post