ភ្នំពេញ៖ នៅទីស្តីការក្រសួង នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងប្រតិភូ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សា និងប្រឹក្សាយោបល់បន្ថែមសម្រាប់គម្រោងគួរឱ្យចង់រស់នៅ និងកម្មវិធីវិនិយោគសុវត្ថិភាពទឹកនៅទីក្រុង ៕












