លោកជំទាវ ជូ ប៊ុនអេង អញ្ជើញចុះសួរសុខទុក្ខពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងចែកជូននូវកញ្ចប់ស្បៀងសង្គ្រោះបន្ទាន់ចំនួន ៧០គ្រួសារ ដែលគាំទ្រដោយអង្គការមូលនិធិហាការអន្តរជាតិ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញចុះសួរសុខទុក្ខពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងចែកជូននូវកញ្ចប់ស្បៀងសង្គ្រោះបន្ទាន់ចំនួន ៧០គ្រួសារ ដែលគាំទ្រដោយអង្គការមូលនិធិហាការអន្តរជាតិ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង


ភ្នំពេញ៖
កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អមដំណើរដោយលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ព្រមទាំងលោក លោកស្រីជាអគ្គលេខាធិការរង ប្រធានក្រុមជំនួយកិច្ចការ និងអង្គការមូលនិធិហាការអន្តរជាតិ ចុះសួរសុខទុក្ខពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងបានចែកជូននូវកញ្ចប់ស្បៀងសង្គ្រោះបន្ទាន់ចំនួន ៧០គ្រួសារ ដែលគាំទ្រដោយអង្គការមូលនិធិហាការអន្តរជាតិ នៅភូមិអូរគគីរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពដ៏ល្អប្រសើរលើផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សន្ដិសុខនយោបាយ និងភូមិ ឃុំមានសុវត្ថិភាពនៅទូទាំងស្រុកសំពៅលូន ជាពិសេសពាក់ព័ន្ធនឹងស្ថានភាពដ៏ល្អរបស់បងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់ពីប្រទេសថៃវិញ។

លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍សំណេះសំណាលដោយបានជម្រាបជូននូវព័ត៌មានពិតនៃការឈ្លានពានដោយកំរោល និងគឃ្លើន របស់ទាហានថៃ ប្រដាប់ដោយអាវុធ ចូលក្នុង ដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ហើយវីរៈកងទ័ពជួរមុខកម្ពុជា ក៏បានប្រយុទ្ធការពារ វាយបក និងបានគ្រប់គ្រង យកឈ្នះនៅគ្រប់សមរភូមិ ដោយរក្សាបាននូវដែនអធិបតេយ្យភាពពេលលេញរបស់ព្រះរាជាណាចក្រកម្ពុជា។ 

ជាមួយគ្នានោះ លោកជំទាវ ជូ ប៊ុនអេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការឯកភាពគ្នា មានសាមគ្គីភាពគ្នាជាធ្លុងមួយ និងបន្ដជឿទុកចិត្ត មានភាពកក់ក្ដៅ និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យជាតិ មិនឱ្យបាត់បង់ទោះក្នុងតម្លៃណាក៏ដោយ ជាក់ស្ដែងការសម្រេចប្រើប្រាស់យន្ដការដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត ទាំងវិស័យទំនាក់ទំនងការទូត, ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានពិតប្រាកដ ជាក់ស្ដែងលើឆាកអន្ដរជាតិ និងការប្រើប្រាស់កម្លាំងទ័ពក្នុងការការពារ និងតបតដោយប្រដាប់អាវុធផងដែរ។ 

ជាទីបញ្ចប់ លោកជំទាវ ជូ ប៊ុនអេង ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់លើការផ្ដល់សេវាសាធារណៈចាំបាច់ ជូនដល់បងប្អូនពលករ ជាពិសេសការជួយគាំទ្រ និងការដោះស្រាយបញ្ហាស្វែងរកការងារជូនពួកគាត់ឱ្យបានគ្រប់ៗគ្នា ៕














Previous Post Next Post