ឯកឧត្តម មាន ចាន់យ៉ាដា​៖ វីរៈកងទ័ពនៅជួរមុខ សូមកុំមានការព្រួយបារម្ភណ៍ចំពោះក្រុមគ្រួសារ ព្រោះនៅទីនេះមានថ្នាក់ដឹកនាំប្រទេស រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម មាន ចាន់យ៉ាដា​៖ វីរៈកងទ័ពនៅជួរមុខ សូមកុំមានការព្រួយបារម្ភណ៍ចំពោះក្រុមគ្រួសារ ព្រោះនៅទីនេះមានថ្នាក់ដឹកនាំប្រទេស រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែង


ភ្នំពេញ៖
ដើម្បីសម្ដែងនូវការគោរពដឹងគុណនូវវីរៈភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារវីរៈកងទ័ពនៅកងពលអន្តរាគមន៍លេខ៦ ក្នុងភូមិសាស្រ្តស្រុកត្រពាំងប្រាសាទ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងឱកាសនោះ ឯកឧត្តម មាន ចាន់យ៉ាដា​ ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះវីរៈកងទ័ព និងក្រុមគ្រួសារកងទ័ពទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។

ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់ថា ចំពោះវីរៈកងទ័ពនៅជួរមុខ សូមកុំមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ ព្រោះនៅទីនេះមានថ្នាក់ដឹកនាំប្រទេស រួមនឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែង ថែរក្សា ក៏ដូចជាផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ក្នុងន័យដើម្បីតបស្នងសងគុណចំពោះការលះបង់ដ៏មានតម្លៃបំផុតសម្រាប់ជាតិ និងប្រជាជនពីសំណាក់វីរៈកងទ័ព ៕















Previous Post Next Post