អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីអនុវត្តតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីអនុវត្តតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រី


ភ្នំពេញ៖
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការថ្នាក់ខេត្ត នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលប្រជុំធំថ្មីសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការ និងអនុគណៈកម្មការ ដែលមានក្នុងសេចក្តីសម្រេចលេខ០៨២/២៥ សសរ.ខពស ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដើម្បីអនុវត្តលិខិតលេខ ២២៦សជណ.ឧរ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

កិច្ចប្រជុំនេះ បានការចូលរួមពីលោកអភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការទាំង៦ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលស្រុកវាលវែង និងអភិបាលស្រុកភ្នំក្រវាញ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ខូយ រីដា បានថ្លែងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រកាសអំពីសមាសភាព ផ្អែកលើសេចក្តីសម្រេចលេខ០៨២/២៥ សសរ.ខពស ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ស្តីពីការបង្កើតគណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការ ដើម្បីអនុវត្តលិខិតលេខ ២២៦សជណ.ឧរ ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលក្នុងនោះក៏មានសមាសភាពចូលរួមពី ថ្នាក់ជាតិ អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារក្រសួងរ៉ែ និងថាមពល និងសមាសភាពថ្នាក់ខេត្តមួយចំនួនទៀត។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ស្មារតីលិខិតលេខ ២២៦ សជណ.ឧរ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខេត្តពោធិ៍សាត់ គឺជាខេត្តទី១ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តមុនគេ។ ដូច្នេះគណៈកម្មការ អនុគណៈកម្មការ ត្រូវពិនិត្យ និងរៀបចំតួនាទីភារកិច្ច ក្នុងក្រុមការងារតាមឃុំនីមួយៗ ជាពិសេស ត្រូវរៀបចំជារបាយការណ៍ ប្រចាំថ្ងៃ ជូនប្រធានគណៈកម្មការថ្នាក់ខេត្ត និងរបាយការណ៍លទ្ធផលការងារ ជូនទៅលោកប្រធានក្រុមការងារអន្តរក្រសួង ព្រមទាំងប្រមុខរាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តមអភិបាលខេត្ត ស្នើដល់គណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការ ដែលមានក្នុងសេចក្តីលេខ០៨២/២៥ សសរ.ខពស ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ត្រូវចូលរួមអនុវត្តការងារ ឱ្យបានត្រឹមត្រូវ  ម៉ត់ចត់ ច្បាស់លាស់ និងត្រូវរៀបចំឱ្យមានជាទម្រង់បែបបទ ឯកសារពាក់ព័ន្ធជាស្តង់ដារួមមួយ សម្រាប់អនុគណៈកម្មការនីមួយៗ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានដាក់ចេញនូវគោលការណ៍ ដូចខាងក្រោម៖
ទី១៖ បង្កើតក្រុមTelegram ទទួលបន្ទុកតាមអនុគណៈកម្មការនីមួយៗ
ទី២៖ អនុគណៈកម្មការនីមួយៗ ត្រូវរៀបចំកិច្ចប្រជុំបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវ ឱ្យបានត្រឹមត្រូវច្បាស់លាស់
ទី៣៖ ប្រធានអនុគណៈកម្មការនីមួយៗ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងត្រូវរាយការណ៍ជាប្រចាំ អំពីលទ្ធផលការងារ និងបញ្ហាប្រឈមនានា ដើម្បីស្នើសុំមតិដឹកនាំបន្ត ហើយ ប្រធានអនុគណៈកម្មការនីមួយៗ ត្រូវរាយការណ៍ និងសុំយោបល់ មកប្រធានគណៈកម្មការ
ទី៤៖ រៀបចំទម្រង់របាយការណ៍ប្រចាំថ្ងៃ សម្រាប់អនុគណៈកម្មការនីមួយៗ ដើម្បីរាយការណ៍មកគណៈកម្មការថ្នាក់ខេត្ត ៕










Previous Post Next Post