រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី


ភ្នំពេញ៖
នារសៀលថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមជាថ្នាក់ដឹកនាំក្រសួង មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដូចខាងក្រោម៖
 
-ខ្សែទី១៖ ជាប្រភេទផ្លូបក្រាលក្រួសក្រហម មានប្រវែង ១៦,៦គីឡូម៉ែត្រ តភ្ជាប់ពីភូមិពូទិត ឃុំប៊ូស្រា ឆ្ពោះទៅកាន់តំបន់ទេសចរណ៍សហគមន៍ការពារធម្មជាតិ ភ្នំណាមលៀរ ស្ថិតក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា។ 

-ខ្សែទី២៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ១.៣០០ម៉ែត្រ ស្ថិតនៅក្នុងភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា តភ្ជាប់ពីផ្លូវពេជ្រាដា ទៅកាន់រមនីយដ្ឋានទឹកជ្រោះប៊ូស្រា អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

គួរបញ្ជាក់ជូនផងដែរថា ខ្សែផ្លូវទាំង ២ខ្សែនេះ ជាផ្លូវយុទ្ធសាស្ត្រដែលជួយបង្កើនសក្ដានុពលបម្រើដល់វិស័យទេសចរណ៍ ដែលតភ្ជាប់ពីក្រុងសែនមនោរម្យ ទៅកាន់រមនីយដ្ឋានណាមលៀរ និងតំបន់រមនីយដ្ឋានឧទ្យាធម្មជាតិប៊ូស្រា ដែលជាកត្តាជម្រុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតំបន់នោះ កាន់តែល្អប្រសើរឡើងតាមរយៈកំណើនទេសចរណ៍ដែលមកកម្សាន្តនៅរមនីយដ្ឋានទាំងពីរនោះផងដែរ ៕














Previous Post Next Post