អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តតាមជួយមើលថែរក្សា សម្រាលទុក្ខលំបាកនានា ដល់ក្រុមគ្រួសារបងប្អូនវីរកងទ័ព ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តតាមជួយមើលថែរក្សា សម្រាលទុក្ខលំបាកនានា ដល់ក្រុមគ្រួសារបងប្អូនវីរកងទ័ព ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព


ភ្នំពេញ៖
ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រធានមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តតាមជួយមើលថែរក្សា សម្រាលទុក្ខលំបាកនានា ដល់ក្រុមគ្រួសារបងប្អូនវីរកងទ័ព ក៏ដូចជាប្រជាពលរដ្ឋគ្រប់ៗរូប ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។ 

មានប្រសាសន៍ណែនាំក្នុងឱកាសឯកឧត្ដមអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មានជាគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកា ជូនដល់គ្រួសារវីរកងទ័ពជួរមុខ ដែលរស់នៅក្នុងស្រុកមេមត់ ចំនួន ៥៩គ្រួសារ នៅព្រឹកថ្ងៃអាទិត្យទី១៧ ខែសីហា ឆ្នាំ២០២៥ នៅសាលជួបជុំ នៃវរសេនាតូចថ្មើរជើងលេខ២១២ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នាឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេរ ដែលជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត តែងតែគិតគូរដល់សុខទុក្ខបងប្អូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសបងប្អូនវីរកងទ័ពជួរមុខ និងគ្រួសារវីរកងទ័ពជួរមុខទាំងអស់ គ្រប់កាលៈទេសៈ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយ មានជាគ្រឿងឧបភោគ-បរិភោគ ព្រមទាំងថវិកា ជូនដល់គ្រួសារវីរកងទ័ព នាពេលនេះ គឺដើម្បីបានចូលរួមជួយសម្រាលបន្ទុក របស់រាជរដ្ឋាភិបាល ក៏ដូចជាជួយបំពេញសេចក្តីត្រូវការរបស់បងប្អូនវីរកងទ័ពជួរមុខ ដែលមានគ្រួសារកំពុងរស់នៅក្នុងខេត្តត្បូងឃ្មុំ ឱ្យពួកគាត់ទទួលបាននូវភាពកក់ក្តៅ មានការហូបចុកគ្រប់គ្រាន់ និងអាចកាត់បន្ថយការលំបាក ក្នុងការរស់នៅ ក្នុងរយៈពេលដ៏ចាំបាច់នេះ។

អំណោយដែល ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំយកមកប្រគល់ផ្ទាល់ចែកជូនគ្រួសារវីរកងទ័ព នាពេលនេះ ដោយក្នុង ១គ្រួសារៗ ទទួលបាន រួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ភេសជ្ជៈ ១កេស, ត្រីខ ២យួរ, ទឹកត្រី ១យួរ, ទឹកសុីអ៊ីវ ១យួរ, ធូបមូស ៤ប្រអប់ និងថវិកា ១០ម៉ឺនរៀលផងដែរ។ 

តាមរយៈការចុះជួបសំណេះសំណាល និងចែកអំណោយដោយផ្ទាល់ នាពេលនេះ ក្រុមគ្រួសារវីរកងទ័ព បានសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភបានទាន់ពេលវេលា ៕















Previous Post Next Post