លោកជំទាវ អ៊ាត សោភា ថ្លែងអំណរគុណ WFP ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា នា៥ទសវត្សកន្លងមកនេះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ អ៊ាត សោភា ថ្លែងអំណរគុណ WFP ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា នា៥ទសវត្សកន្លងមកនេះ


ភ្នំពេញ៖
នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានទទួលជំនួបសម្តែងការគួរសម និងទទួលសារតាំងពីលោកស្រី ឃ្យុងណាន់ ផាក (Kyung-nan Park) តំណាង និងនាយិកាថ្មីនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំកម្ពុជា។

ក្នុងជំនួបនេះ លោកស្រី ឃ្យុងណាន់ ផាក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង WFP ជាមួយកម្ពុជាក្នុងការពង្រឹងលើវិស័យទាំងនេះ។

ជាការឆ្លើយតប លោកជំទាវ អ៊ាត សោភា បានសម្តែងការស្វាគមន៍យ៉ាងស្និទ្ធស្នាលនិងកក់ក្ដៅ ព្រមទាំងអបអរសាទរចំពោះ លោកស្រី ឃ្យុងណាន់ ផាក ដែលត្រូវបានតែងតាំងជាតំណាង និងនាយិកាថ្មីនៃ WFP ប្រចាំកម្ពុជា។ 

លោកជំទាវរដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណ WFP ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា នា៥ទសវត្សកន្លងមកនេះ ក្នុងនោះរួមទាំងការផ្តល់ជំនួយអង្ករចំនួន ២២០តោនដល់ជនភៀសសឹកចំនួន ៤.៥០០គ្រួសារនៅខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗនេះ ៕





Previous Post Next Post