រដ្ឋមន្រ្តីបរិស្ថាន ជំរុញការអន្តរាគមន៍ទប់ស្កាត់បន្ទាន់កុំឱ្យប្រេងលេចទូរថភ្លើង ក្រឡាប់ចេញពីរថភ្លើងនៅក្រុងបាត់ដំបង ចូលប្រព័ន្ធទឹកធម្មជាតិ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីបរិស្ថាន ជំរុញការអន្តរាគមន៍ទប់ស្កាត់បន្ទាន់កុំឱ្យប្រេងលេចទូរថភ្លើង ក្រឡាប់ចេញពីរថភ្លើងនៅក្រុងបាត់ដំបង ចូលប្រព័ន្ធទឹកធម្មជាតិ


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យកន្លែងឧបទ្ទវហេតុលេចធ្លាយប្រេងម៉ាស៊ូត ចេញពីស៊ីទែនផ្ទុកប្រេង ដឹកតាមទូរថភ្លើង និងបានធ្លាក់ចេញពីផ្លូវរត់ នៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញក្រសូងបរិស្ថាន មន្ទីរបរិស្ថានខេត្ត លោកអភិបាលរងខេត្ត តំណាងរដ្ឋបាលក្រុងបាត់ដំបង អាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនដឹកជញ្ជូនផ្លូវដែក ផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំឱ្យក្រុមការងារជំនាញក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរ និងតំណាងក្រុមហ៊ុន រៀបចំវិធានការទប់ស្កាត់ ការហូរសាយភាយប្រេងទៅទីតាំងផ្សេងទៀត ដោយការដាក់របាំងពោងស្ទាក់ចាប់តំណក់ប្រេង ចំនួនបីកន្លែងសំខាន់ៗ តាមប្រឡាយរំដោះទឹកភ្លៀង និងធ្វើការសម្អាតជាប្រចាំ ដើម្បីការពារការលេចចូលទៅប្រព័ន្ធលូ និងតំបន់ទឹកសាធារណៈ និងធ្វើឱ្យប្រព័ន្ធរំដោះទឹក ដែលរងប៉ះពាល់ ចម្ងាយប្រមាណ៥០០ម៉ែត្រ ពីកន្លែងកើតហេតុស្អាតឡើងវិញ។ 

ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារប្រើប្រាស់គ្រឿងចក្រ កាយប្រមូលសំណាក ដែលដក់ជាប់ជាមួយតំណក់ប្រេងចេញពីដីប្រឡាយ និងធ្វើការស្តារប្រឡាយឱ្យស្អាត សម្រាប់ប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រើប្រាស់។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់អាជ្ញាធរ ជួយណែនាំប្រជាជនដែលរស់នៅក្នុងក្បែរកន្លែងកើតហេតុ ថែរក្សាអនាម័យនៅតាមកន្លែងរស់នៅឱ្យបានស្អាតជាប្រចាំ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ  និងកុំយកសំណល់ប្រេងលេចធ្លាយ ទៅប្រើប្រាស់ និងត្រូវធ្វើការប្រមូលទុកដាក់ ដើម្បីអាជ្ញាធរដឹកជញ្ជូនយកទៅដុត ជាមួយឡដុតសំរាមឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។ 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យក្រុមការងារត្រូវចុះវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ឱ្យបានច្បាស់លាស់ ដើម្បីពិនិត្យនិងដោះស្រាយការខូចខាតបរិស្ថាន និងធានាដល់ភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេសការស់នៅរបស់ប្រជាពលរដ្ឋនិងបរិស្ថាន មានសុខភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា៖ ស៊ីទែនប្រេងដឹកតាមទូរថភ្លើង ចំនួនបួន បានធ្លាក់ចេញពីរថភ្លើង ដោយឧបទ្ទវហេតុរថភ្លើងធ្លាក់ផ្លូវ កាលពីរសៀលថ្ងៃទៅ១៦ ខែសីហា ឆ្នាំ២០២៥។ ស៊ីនទែនមានប្រេងម៉ាស៊ូត ចំណុះ ៣៦.០០០លីត្រ ត្រូវបានដឹកតាមទូរថភ្លើងនីមួយៗ បានលេចចេញមកក្រៅ ប្រហែល ៧០.០០០លីត្រ ដោយក្នុងនោះប្រេងប្រហែល ១០.០០០លីត្រ ត្រូវបានប្រជាជនចុះប្រមូលយក។ ក្រៅពីនេះ ប្រេងដែលលេចធ្លាយមួយចំនួនបានហូរចូលក្នុងប្រឡាយរំដោះទឹកភ្លៀង ដោយបានរាយបាយចម្ងាយ ៥០០ម៉ែត្រពីទីតាំងលេចធ្លាយ និងមួយចំនួនហូរចូលក្នុងរណ្តៅនៅម្ខាងទៀតនៃផ្លូវរថភ្លីង ៕



















Previous Post Next Post