ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំក្រុមការងារនាំយកទៀនវស្សា និងទេយ្យទាន ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្ត ក្នុងភូមិសាស្ត្រឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំក្រុមការងារនាំយកទៀនវស្សា និងទេយ្យទាន ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្ត ក្នុងភូមិសាស្ត្រឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ


ភ្នំពេញ៖
នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំក្រុមការងារនាំយកទៀនវស្សា និងទេយ្យទាន ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តស្រីទួល និងបណ្តាវត្តទាំង៦ នៃឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា ទេយ្យទានដែលប្រគេនព្រះសង្ឃក្នុងមួយវត្តៗនាពេលនេះ រួមមាន៖ ទៀនធំ ១គូ, អង្ករ, ស្លាដក់, ត្រីខកំប៉ុង, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកបរិសុទ្ធ, ទឹកក្រូច, ទឹកដោះគោ, តែ, ស្ករ និងបច្ច័យមួយចំនួនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សាជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមានមកក្នុងព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធបញ្ញត្តិឱ្យព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សារយៈពេល ៣ខែនាវស្សានរដូវ ហើយអំឡុងពេលនេះគឺមិនអនុញ្ញាតឱ្យព្រះសង្ឃនិមន្តចេញបិណ្ឌបាតនោះទេ ដូចនេះក្នុងនាមជាពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូបគឺមានតួនាទីជួយទំនុកបម្រុងឧបត្ថម្ភគ្រាំទ្រដល់ព្រះភិក្ខុសង្ឃនូវចង្ហាន់ និងគ្រឿងប្រើប្រាស់ផ្សេងៗ ដើម្បីព្រះភិក្ខុសង្ឃបដិបត្តិនូវធម៌វិន័យ និងគង់ចាំព្រះវស្សាឱ្យបានគ្រប់កាល៣ខែ។ 

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រៅពីរបស់របរប្រើប្រាស់ និងម្ហូបអាហារ បងប្អូនប្រជាពលរដ្ឋខ្មែរក៏បាននាំយកទៀនវស្សាទៅប្រគេនព្រះសង្ឃផងដែរ ព្រោះមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ និងរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេល បីខែ។ 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារក៏បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកអំណោយជូនដល់វីរកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាឆ្នាំ២០២៥ សម្រាប់ព្រះសង្ឃតាមព្រះវិន័យ គឺគិតចាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ៕



























Previous Post Next Post