ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញដឹកនាំក្រុមការងារនាំយកទៀនវស្សា និងទេយ្យទាន ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តខ័ណ្ឌសារ ស្ថិតក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញដឹកនាំក្រុមការងារនាំយកទៀនវស្សា និងទេយ្យទាន ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តខ័ណ្ឌសារ ស្ថិតក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ


ភ្នំពេញ៖
នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកំពង់ចិនជើង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំក្រុមការងារនាំយកទៀនវស្សា និងទេយ្យទាន ទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តខ័ណ្ឌសារ ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ប្រគេនចំពោះព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមនៅក្នុងពិធី ក៏ដូចជាប្រជាពលរដ្ឋស្រុកស្ទោងទាំងមូល។ 

ឯកឧត្តមរដ្ឋលេខាធិការ បានប្រសាសន៍បញ្ជាក់ថា ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារ អាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទ តែងតែនាំយកនូវទៀនវស្សា និងទេយ្យទានផ្សេងៗ មកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមទីវត្តអារាមនានាមិនដែលអាក់ខានឡើយដែលជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

សូមជម្រាបថា ទេយ្យទានដែលប្រគេនព្រះសង្ឃនាពេលនេះ រួមមាន៖ ទៀនធំ ១គូ, អង្ករ, ស្លាដក់, ត្រីខកំប៉ុង, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកបរិសុទ្,ធ ទឹកក្រូច, ទឹកដោះគោ, តែ, ស្ករ និងបច្ច័យមួយចំនួនផងដែរ។ បុណ្យចូលព្រះវស្សាមានមកក្នុងព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធបញ្ញត្តិឱ្យព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សារយៈពេល ៣ខែនាវស្សានរដូវ។ នៅក្នុងឆ្នាំ២០២៥ ពិធីបុណ្យចូលព្រះវស្សាសម្រាប់ព្រះសង្ឃតាមព្រះវិន័យបានចាប់ផ្តើមពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ៕












Previous Post Next Post