គ្រួសារកងទ័ពចំនួនជាង ២០០គ្រួសារ នៅកងពលតូចអន្តរាគមន៍លេខ៤ ទទួលបានអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

គ្រួសារកងទ័ពចំនួនជាង ២០០គ្រួសារ នៅកងពលតូចអន្តរាគមន៍លេខ៤ ទទួលបានអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត


ភ្នំពេញ៖
នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ តំណាង ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនគ្រួសារកងទ័ពចំនួនជាង ២០០គ្រួសារ នៅកងពលតូចអន្តរាគមន៍លេខ៤ ចំណុះកងពលធំលេខ២។

ដោយមើលឃើញពីការលះបង់របស់វីរកងទ័ពកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តែងតែគិតគូរ និងយកចិត្តទុកដាក់ដល់ការតស៊ូរបស់កងទ័ព, ដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានគិតគូរដល់គ្រួសារកងទ័ពដូចគ្នាដែលជួបការខ្វះខាត អំឡុងរយៈពេលមួយសប្តាហ៍ដោយសារការទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។

ការផ្តល់ជូនអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដោយសារបានចាត់ទុក ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ព ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជននឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត។

ទោះបីសភាពការណ៍តាមបន្ទាត់ព្រំដែនបានស្ងប់ស្ងាត់ក្តី ប៉ុន្តែ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបន្តចុះពិនិត្យមើល និងដោះស្រាយជូនប្រជាជនណា ដែលខ្វះខាតស្បៀងបរិភោគត្រូវបញ្ជូនឱ្យបានឆាប់បំផុត ៕








Previous Post Next Post