ស៊ីម៉ាក់ រកឃើញថា គ្រាប់បែកដែលយន្តហោះ F-16 ថៃទម្លាក់នៅវត្តតាមាន់សែនជ័យ មានបំពាក់បន្ថែមឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតនៅអុីស្រាអែល​
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស៊ីម៉ាក់ រកឃើញថា គ្រាប់បែកដែលយន្តហោះ F-16 ថៃទម្លាក់នៅវត្តតាមាន់សែនជ័យ មានបំពាក់បន្ថែមឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតនៅអុីស្រាអែល​


ភ្នំពេញ៖
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា នៅថ្ងៃសៅរ៍​ ទី០២​ ខែសីហា​ ឆ្នាំ២០២៥​នេះ​ ស្ថិតនៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល​ ខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពសុីម៉ាក់​ បានធ្វេីការត្រួតពិនិត្យសុវត្ថិភាពជូនគណកម្មការាចារ្យវត្តបានរកឃេីញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា​ ទីតាំងអារាមនេះត្រូវបានពួកទ័ពអាកាសសៀម​ ប្រេីប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82។

ឯកឧត្តម ហេង រតនា បានបន្តថា គ្រាប់បែកMK-82នេះ​ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម​ ហេីយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអុីស្រាអ៊ែល​ (The GBU-12 Payway II) តាមរយៈភស្តុតាង​នេះ​ គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ដែលមានលេខស៊េរី​ Serial No. 22002788 និងSerial No. 22002794 ផលិតនៅខែមករា​ ឆ្នាំ២០២៣។

រង់ចាំមេីលការភូតភូរកុហុកបោកប្រាស់មតិសាធារណៈជាតិសៀ​មនិងអន្តរជាតិ​ របស់ភាគីសៀម​ ថា​គ្រាប់បែកទម្លាក់លេីទីវត្តអារាមនេះ​ ជាគ្រាប់បែកសំណល់ពីសង្គ្រាម ១៩៧០-១៩៧៣ទៀតឬយ៉ាងម៉េច? 
ចំពោះគ្រាប់បែក MK-84 ក៏គ្មានអ្វីចំឡែកដែរ​ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ពិតជាមិនខានឡេីយ​ ៕











Previous Post Next Post