ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ បាននាំយកនូវបច្ច័យចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត របស់ ឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងក្រុមគ្រួសារ និងបច្ច័យផ្ទាល់របស់ ឯកឧត្ដម និងលោកជំទាវ ហ៊ុន ម៉ាលី ចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព លោកវរសេនីយ៍ឯក អ៊ុន វណ្ណា វីរៈយុទ្ធជនកម្ពុជានៅកងពលតូចថ្មើរជើងលេខ១ ចំណុះយោធាភូមិភាគ២ ដែលបានពលីជីវិតកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងបុព្វហេតុប្រយុទ្ធការពារបូរណភាពទឹកដីនៅតំបន់ប្រាសាទតាក្របី។
សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តេជះបារមីទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ឯក អ៊ុន វណ្ណា សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕













