ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា អួង មូលី ត្រូវជាមាតាបង្កើតរបស់ឯកឧត្តម បាន បូរ័ត្ន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា អួង មូលី ត្រូវជាមាតាបង្កើតរបស់ឯកឧត្តម បាន បូរ័ត្ន


ភ្នំពេញ៖
នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានដឹកនាំគណៈប្រតិភូក្រសួងរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អួង មូលី ត្រូវជាមាតាបង្កើតរបស់ឯកឧត្តម បាន បូរ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានសម្តែងនូវសេចក្ដីសោកស្តាយប្រកបដោយសមានទុក្ខ និងសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តម បាន បូរ័ត្ន ព្រមទាំងក្រុមគ្រួសារនៃសពដោយក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អួង មូលី បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 

មរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អួង មូលី គឺជាការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូនជាទីស្រឡាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូមួយរូប របស់កូន ក្មួយ និងចៅៗ និងជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូមួយរូបដែលមានសទ្ធាជ្រះថ្លាក្រៃលែង ក្នុងការចូលរួមចំណែកការងារមនុស្សធម៌និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។

សូមជម្រាបជូនថា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អួង មូលី បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៥:២៦នាទីល្ងាច ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។ ពិធីបុណ្យសព ត្រូវបានប្រារព្ធនៅគេហដ្ឋាន ផ្ទះលេខ៤៥៧ ផ្លូវ១៩៣៨ ភូមិឧញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕











Previous Post Next Post