ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំដល់សមាជិកគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ចូលរួមឱ្យកាន់តែសកម្មក្នុងកិច្ចការមនុស្សធម៌ជួយជនភៀសសឹកដែលប្រឈមដោយសារជម្លោះព្រំដែន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ណែនាំដល់សមាជិកគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ចូលរួមឱ្យកាន់តែសកម្មក្នុងកិច្ចការមនុស្សធម៌ជួយជនភៀសសឹកដែលប្រឈមដោយសារជម្លោះព្រំដែន


ភ្នំពេញ៖
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដើម្បីលើកទិសដៅអនុវត្តបន្ត របស់គណបក្សខេត្តឧត្តរមានជ័យ និងប្រកាសតែងតាំងសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានណែនាំដល់សមាជិកគណបក្សចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ចូលរួមឱ្យកាន់តែសកម្មក្នុងកិច្ចការមនុស្សធម៌ជួយជនភៀសសឹកដែលប្រឈមដោយសារជម្លោះព្រំដែន។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត, ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងសមាជិក-សមាជិការគណៈកម្មាធិការសាខាគណបក្សក្រុង-ស្រុក, ឃុំ-សង្កាត់ និងភូមិ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម មាន ចាន់យ៉ាដា បានអានរបាយការណ៍ស្វាគមន៍ និងសង្ខេបរបស់គណកម្មាធិការគណបក្សខេត្ត និងសមាជិក-សមាជិការគណៈកម្មាធិការគណបក្សក្រុង-ស្រុក និងថ្នាក់មូលដ្ឋានបានចូលរួមក្នុងការអនុវត្តតាមផែនការសកម្មភាពតាមការចាត់តាំង ពិសេសបានឆ្លើយតបចំពោះសភាពការណ៍ចំពោះមុខដែលកើតឡើងដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានធ្វើឱ្យប្រជាជនជម្លៀសទៅកាន់ជំរុំដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាននីមួយៗ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ក្នុងការដឹកនាំ និងសម្របសម្រួលទាន់សភាពការណ៍ចាប់តាំងពីជម្លោះព្រំដែនបានកើតឡើង និងចាត់ចែងទៅដោយការទទួលខុសត្រូវចំពោះសុខទុក្ខជនភៀសសឹកទាំងអស់ឱ្យទទួលបានស្បៀង រៀបចំជំរុំទីតាំងស្នាក់នៅបណ្តោះអាសន្ន ព្រមទាំងថែទាំសុខភាពជូនជនភៀសសឹកបានយ៉ាងល្អប្រសើរ។

ជាមួយគ្នា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងថា តបតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មិនត្រឹមបានដឹកនាំការពារបូរណភាពទឹកដី និងអធិបតេយ្យភាពយ៉ាងម៉ឺងម៉ាត់ប៉ុណ្ណោះទេ, រាជរដ្ឋាភិបាលបានយកចិតត្តទុកខ្ពស់ដល់សុខសុវត្ថិភាពរបស់បងប្អូនជនភៀសសឹកតាមរយៈការបញ្ជូនស្បៀងជាបន្តបន្ទាប់ និងសម្ភារៈចាំបាច់សម្រាប់ប្រើប្រាស់ជាច្រើនចែកជូនដល់គ្រួសារជនភៀសសឹក។

នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់ក្រុមការងារសមាជិកគណបក្សថ្នាក់ខេត្ត ក្រុង ស្រុក និងមូលដ្ឋានទាំងអស់សូមចូចូលរួមឱ្យកាន់តែសកម្មក្នុងកិច្ចការមនុស្សធម៌ជួយជនភៀសសឹកដែលប្រឈមដោយសារជម្លោះព្រំដែន ផ្អែកតាមគោលនយោបាយគណបក្សគឺ មិនទុកប្រជាជនណាម្នាក់នៅឯកោ ឬមិនបានយកចិត្តទុកដាក់គ្រប់កាកាលៈទេសៈ ជាពិសេសអំឡុងស្ថានការណ៍ជម្លោះព្រំដែន។

បន្ថែមលើនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានស្នើដល់ក្រុមការងារគណបក្ស, អាជ្ញាធរខេត្ត និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅជំរុំឱ្យទទួលបានស្បៀងគ្រប់គ្រាន់ និងជួយលើការថែទាំសុខុមាលភាពភៀសសឹក ពិសេសស្រ្តី និងកុមារឱ្យបានល្អប្រសើរ ៕


















Previous Post Next Post