ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបំពេញបន្ថែម ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារយុវជន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ នៃក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបំពេញបន្ថែម ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារយុវជន និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ នៃក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ


ភ្នំពេញ៖
ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបំពេញបន្ថែម និងប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល តែងតាំង រៀបចំសមាសភាព ក្រុមលេខាធិការដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ក្រុមការងារទទួលបន្ទុក ការងារយុវជនគណបក្សស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំនួន៣ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលោកជំទាវ ឡេង សុខា លោកជំទាវ នី ចាន់ ធីតា អនុប្រធានក្រុមការងារគណបក្សខេត្តត្បូងឃ្មុំ ចុះមូលដ្ឋានស្រុកតំបែរ និងលោក លោកស្រី ជាសមាជិក ក្រុមការងារគណបក្សជាច្រើនរូប នៅទីស្នាក់ការគណបក្សស្រុកតំបែរ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

មុននឹងចាប់ផ្តើមកម្មវិធី ឯកឧត្តមប្រធានក្រុមការងារ បានអញ្ជើញដឹកនាំអង្គពិធីគោរពវិញ្ញាណក្ខន្ធ វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។

ឯកឧត្តម ចាយ បូរិន បានពាំនាំការនូវផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលសម្តេច និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងជីវភាព របស់ប្រជាជនយើងគ្រប់ទីកន្លែង ដោយមិនប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។

ចំពោះជម្លោះ នៅតាមព្រំដែនកម្ពុជា-សៀមដែលបង្កឡើងដោយទាហានសៀម ឯកឧត្តមប្រធានក្រុមការងារ បានអំពាវនាវដល់អង្គពិធីទាំងមូល សូមបន្តជឿជាក់ និងគាំទ្ររាល់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី គឺរក្សាភាពចាស់ទុំ និងអត់ធ្មត់ សំដៅនាំយកសន្តិភាពពេញលេញនៅតាមបន្ទាត់ព្រំដែន និងការវិលត្រលប់មករកស្ថានភាពប្រក្រតីឡើងវិញ ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្ដម ចាយ បូរិន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សស្រុក ឃុំ ភូមិ យុវជនគណបក្ស ដែលបានសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ ប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។ 

ទន្ទឹមនឹងនេះ ដើម្បីធានាប្រៀបឈ្នះនិងទទួលបានជោគជ័យពេលបោះឆ្នោតខាងមុខគឺត្រូវយកចិត្តទុកដាក់ចំពោះសមាជិកដែលគ្រប់អាយុបោះឆ្នោតដើម្បីរក្សាឲ្យបានសមាជិកម្នាក់គឺសម្លេងឆ្នោតមួយសន្លឹករបស់គណបក្សប្រជាជនយើង។

នាឱកាសនេះដែរ ឯកឧត្តមប្រធានក្រុមការងារ ក៏បានប្រគល់សេចក្តីសំរេចជូនដល់ក្រុមការងារក្រុមលេខាធិការដ្ឋានស្រុក ក្រុមការងារឃុំត្រពាំងព្រីង, ឃុំគោគស្រុក, ឃុំសេដា និងក្រុមការងារយុវជនស្រុក និងចែកជូនថវិកា ជូនដល់គណបក្សស្រុក យុវជនគណបក្សស្រុក និងអ្នកចូលរួមទាំងអស់ផងដែរ។

បន្ទាប់មក ឯកឧត្ដម ចាយ បូរិន និងក្រុមការងារ បានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយ ជាថវិកា និងគ្រឿងឧបភោគ បរិភោគដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនមាណែត ជូនកងទ័ពវរៈ២១៣ ដែលកំពុង់សម្រាក់ព្យាបាលជម្ងឺនៅមន្ទីពេទ្យបង្អែកតំបែរ ខេត្តត្បូងឃ្មុំ ផងដែរ ៕
















Previous Post Next Post