ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលដំបូលវត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលដំបូលវត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


ភ្នំពេញ៖
កាលពីថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយរដ្ឋបាលឃុំកំពង់ត្រឡាច គណៈកម្មការវត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលដំបូលព្រះវិហារវត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ដែលស្ថិតនៅភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិត ក៏បានផ្ដាំផ្ញើដល់គណៈកម្មការវត្ត និងក្រុមជាងដែលកំពុងទទួលការងារជួសជុលដំបូលព្រះវិហារ ត្រូវយកចិត្តទុកដាក់អនាម័យបរិស្ថាន ក្នុងទីធ្លាវត្តឱ្យបានជាប់ជាប្រចាំ ព្រោះវត្តកំពង់ត្រឡាចលើនេះ សំបូរភ្ញៀវអន្តរជាតិនិងភ្ញៀវជាតិ តែងតែអញ្ជើញចូលមកទស្សនាមិនដែលអាក់ខាននោះទេ។ 

សូមបញ្ជាក់ផងដែរថា វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ជាវត្តបុរាណមួយ ក្នុងចំណោមវត្តបុរាណជាច្រើនក្នុងខេត្តកំពង់ឆ្នាំង ដែលមានព្រះវិហារមួយ កសាងឡើងរវាងដើមសតវត្សរ៍ទី២០ នៃគ.ស.។ នាពេលបច្ចុប្បន្ននេះ ព្រះវិហារ មានសភាពចាស់ទ្រុឌទ្រោម ផ្នែកដំបូល ជញ្ជាំង សសរ និងជាពិសេសគំនូរបុរាណនៅក្នុងព្រះវិហារយ៉ាងខ្លាំង។ ក្រោមជំនួយឧបត្ថម្ភជួសជុលរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងឆ្នាំ២០២៥ នេះបានរៀបចំជួសជុលផ្នែកដំបូលព្រះវិហារឱ្យមានភាពរឹងមាំឡើងវិញដោយមន្ត្រីជំនាញនៃនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ដោយបានធ្វេីពិធីប្រុងពលីបេីកការជួសជុលនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ និងបានចាប់ផ្ដើមជួសជុលតាំងពីសបា្តហ៍ទី២ ខែឧសភា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ សម្រេចបាន ៦០ភាគរយហើយ ៕













Previous Post Next Post