ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ផ្ញើសារលិខិតគោរព​ជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​​ ក្នុងឱកាសនៃពិធីចម្រើនជន្មាយុ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ផ្ញើសារលិខិតគោរព​ជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​​ ក្នុងឱកាសនៃពិធីចម្រើនជន្មាយុ


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា សូមផ្ញើសារលិខិតគោរព​ជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លា ប្រកបដោយមង្គលាភិរម្យនៃពិធីចម្រើនជន្មាយុរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លា ប្រកបដោយមង្គលាភិរម្យនៃពិធីចម្រើនជន្មាយុរបស់សម្តេចកិត្តិសង្គហបណ្ឌិត តាងនាមឱ្យគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ សូមសម្តែងកតញ្ញូ កតវេទីតាធម៌យ៉ាងជ្រាលជ្រៅ ក្នុងមនោសញ្ចេតនា គោរពជ្រាលជ្រៅ និងកោតសរសើរយ៉ាងក្លៀវក្លាចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ដ៏ធំធេង ក្នុងការការពារ និងកសាងមាតុប្រទេសតាំងពីបាទដៃទទេ មកលើកតម្កើងឧត្តមប្រយោជន៍ជាតិ និងប្រជាជន រហូតទទួលបានសុខសន្តិភាពការអភិវឌ្ឍសំបូរសប្បាយ រុងរឿងជាទីមោទនៈបំផុតសម្រាប់ប្រទេសជាតិ។

ឆ្លៀតក្នុងឱកាសដ៏មង្គលថ្លៃថ្លានេះ យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាម ជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមគ្រួសារ សូមមានសុខុមាលភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសូមបានប្រកប ដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ ជាពិសេសយើងខ្ញុំសូមគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ទទួលបានជោគជ័យដ៏ត្រចះត្រចង់ថ្មីៗថែមទៀត ក្នុងការបំពេញឧត្ដមភារកិច្ចជូនប្រទេសជាតិ ៕



Previous Post Next Post