ភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំកាំពីសាលាខេត្ត។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានក្រុមប្រឹក្សាក្រុងស្រុក អភិបាលក្រុងស្រុក កងកម្លាំងទាំងបី នាយកទីចាត់ការ អង្គភាពទាំង២ និងមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំមានរបៀបវារៈ៖
១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត។
៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត។
៤. បញ្ហាផ្សេងៗ ៕