ឯកឧត្តម គួច ចំរើន ជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូទឹកភ្លៀង ពន្លឿនការសាងសង់ឱ្យរួចរាល់មុនការប្រឡងបាក់ឌុប នាពេលខាងមុខនេះ ដើម្បីជួយរំដោះទឹកភ្លៀង មិនឱ្យលិចនៅមណ្ឌលប្រឡង ដែលតែងតែរងការជនលិចជារៀងរាល់ឆ្នាំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម គួច ចំរើន ជំរុញដល់ក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូទឹកភ្លៀង ពន្លឿនការសាងសង់ឱ្យរួចរាល់មុនការប្រឡងបាក់ឌុប នាពេលខាងមុខនេះ ដើម្បីជួយរំដោះទឹកភ្លៀង មិនឱ្យលិចនៅមណ្ឌលប្រឡង ដែលតែងតែរងការជនលិចជារៀងរាល់ឆ្នាំ


ភ្នំពេញ៖
ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងដាក់លូ រំដោះទឹកភ្លៀង នៅតាមបណ្តោយផ្លូវលេខ១០៨ និងផ្លូវជាតិលេខ២១A ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ប្រព័ន្ធលូ ពន្លឿនការសាងសង់ឱ្យរួចរាល់មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីជួយរំដោះទឹកភ្លៀង មិនឱ្យលិចនៅមណ្ឌលប្រឡង ដែលបង្កឱ្យមានការលំបាក ប៉ះពាល់ដល់អារម្មណ៍ របស់សិស្សានុសិស្សដែលត្រូវមកប្រលង។ 

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបន្តថា៖ ជារៀងរាល់ឆ្នាំក្នុងតំបន់នេះ នារដូវវស្សាម្ដងៗ តែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ពិសេសវិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងវិទ្យាល័យ ហ៊ុន សែន សេរីភាព ដែលជាមណ្ឌលប្រលងសញ្ញាបត្រមធ្យមទុតិយភូមិ ដែលតែងតែរងការជនលិច និងបង្កផលវិបាកដល់សិស្សានុសិស្សពេលប្រឡង ពិសេសបានធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះជួបការលំបាកក្នុងការធ្វើដំណើរ ខូចខាតសម្ភារៈពេលទឹកជន់លិច និងពេលមានភ្លៀងខ្លាំងម្ដងៗ ដូច្នេះក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោង ក្នុងការសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង សូមពន្លឿនការសាងសង់ឱ្យបានលឿននឹងត្រូវរួចរាល់មុនការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ប្រកបដោយស្តង់ដារបច្ចេកទេស ដើម្បីធានាឱ្យប្រព័ន្ធលូរំដោះទឹកនេះ បានរំដោះទឹកភ្លៀងបញ្ជៀសការជន់លិច កាត់បន្ថយការលំបាករបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។ 

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសូមការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ ក៏ដូចជាប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ក្នុងដំឡុងពេលអនុវត្តគម្រោង ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការប្រកបរបរចិញ្ចឹមជីវិត បង្ករការរំខានដល់ការរស់នៅ ប៉ុន្តែពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះអាចនឹងជៀសផុតការជន់លិចដោយទឹកភ្លៀង ដែលតែងតែលិចជារៀងរាល់ឆ្នាំ។ 

តាមការបញ្ជាក់របស់ក្រុមការងារអនុវត្តគម្រោងលូរំដោះទឹកភ្លៀងនេះ មានប្រវែង៧៩០ម៉ែត្រ ដោយបានដាក់លូជ្រុងទំហំ ២ម៉ែត្រ គុណនឹង ២ម៉ែត្រ ដែលមានសមត្ថភាពអាចរំដោះទឹកភ្លៀងបានពី ៥.០០០ម៉ែត្រគូប ទៅ ៦.០០០ម៉ែត្រគូប ក្នុង១ម៉ោង ហើយនៅពេលគម្រោងនេះអនុវត្តរួច តំបន់នេះនឹងលែងមានការជន់លិចដោយជំនន់ទឹកភ្លៀងទៀតហើយ ៕



















Previous Post Next Post