ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យប្រជាពលរដ្ឋបន្តស្តាប់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរក្សាភាពចាស់ទុំ និងអត់ធ្មត់ខ្ពស់ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យប្រជាពលរដ្ឋបន្តស្តាប់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរក្សាភាពចាស់ទុំ និងអត់ធ្មត់ខ្ពស់ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ


ភ្នំពេញ៖
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តស្តាប់តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការរក្សាភាពចាស់ទុំ និងអត់ធ្មត់ខ្ពស់ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។ 

ឯកឧត្តមបានថ្លែងដូចនេះ នៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា នៃឃុំយាអង្គ និងឃុំទ័ពមាន នៃស្រុកថ្ពង ខេត្តកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះជួយខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន និងសមាជិកថ្មីសរុប ៦០១នាក់។

មានមតិស្វាគមន៍ទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់សម្តេចប្រធានបក្ស និងសម្តេចអនុប្រធានបក្ស ជូនដល់ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកថ្ពង និងសមាជិក សមាជិកាថ្មីទាំង៦០១ នាក់ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ 

ជាមួយគ្នានេះ ឯកឧត្តមបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគណបក្ស និងរចនាសម្ព័ន្ធដឹកនាំគ្រប់ជាន់ថ្នាក់ព្រមទាំងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងពីរ ដោយសម្រេចបាននូវសមិទ្ធផលជាច្រើនដើម្បីប្រជាជន។ 

ជាមួយគ្នានេះ ដោយថ្ងៃនេះជាខួប មួយខែ នៃការចាប់ផ្តើមការផ្ទុះអាវុធនៅតាមព្រំដែន កម្ពុជា-ថៃ ឯកឧត្តមបានលើកឡើងពីខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពអង់អាច និងពោរពេញដោយសមត្ថភាពរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការស្វែងរកដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះភាពតានតឹង រួមមានយន្តការច្បាប់អន្តរជាតិ និងការទូត រហូតសម្រេចបានបទឈប់បាញ់។ 

ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តជឿជាក់ និងគាំទ្រដល់រាល់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយចូលរួមរក្សាភាពចាស់ទុំ និងអត់ធ្មត់ សំដៅនាំយកសន្តិភាពពេញលេញនៅតាមបន្ទាត់ព្រំដែន និងការវិលត្រលប់មករកស្ថានភាពប្រក្រតី ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជនយើងទាំងពីរ ៕












Previous Post Next Post