អភិបាលខេត្តតាកែវ៖ ការប្រឡងមន្រ្តីពន្ធនាគារ អ្នកចេះគឺជាប់ដោយសារមានសមត្ថភាពពិតប្រាកដ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តតាកែវ៖ ការប្រឡងមន្រ្តីពន្ធនាគារ អ្នកចេះគឺជាប់ដោយសារមានសមត្ថភាពពិតប្រាកដ


ភ្នំពេញ៖
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងថា បេក្ខជនដែលនឹងប្រឡងជាប់ជាមន្រ្តីពន្ធនាគារ គឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពផ្ទាល់ខ្លួន ដោយគ្មានការអន្តរាគមន៍ ឬការប្រើប្រាស់ខ្សែខ្នងណាមួយឡើយ។

ប្រសាសន៍នេះ ត្រូវបានថ្លែងឡើងនៅក្នុងពិធីកាត់ស្រោមវិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ ដែលធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាល័យជាស៊ីមតាកែវ។

ក្នុងនាមជាអធិបតីរួមជាមួយឯកឧត្តម សរ ភមរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ឯកឧត្តម វ៉ី សំណាង អញ្ជើញកាត់ស្រោមវិញ្ញាសារដោយផ្ទាល់ដៃ ដើម្បីធានានូវតម្លាភាព និងយុត្តិធម៌នៃការប្រឡង។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «អ្នកដែលប្រឡងជាប់ គឺជាប់ដោយគ្មានខ្សែឬមានខ្នងអ្នកណាឡើយ។ យើងធានាថាការប្រឡងនេះនឹងប្រព្រឹត្តទៅដោយស្មើភាព តម្លាភាព និងយុត្តិធម៌ ដើម្បីជ្រើសរើសបានធនធានមនុស្សពិតប្រាកដសម្រាប់បម្រើការងារជូនជាតិ»។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្ថែមទៀតថា ការប្រឡងនេះគឺធ្វើឡើងដើម្បីជ្រេីសរេីសយកតែអ្នកដែលមានចំណេះដឹង និងសមត្ថភាពពិតប្រាកដ មិនមែនជ្រើសរើសយកអ្នកដែលមានខ្នងបង្អែកនោះទេ។ 

«បេក្ខជនដែលមកប្រឡងនៅថ្ងៃនេះ គឺជាប់ដោយសមត្ថភាពផ្ទាល់ខ្លួន... អ្នកចេះគឺជាប់»។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងសង្កត់ធ្ងន់។

សូមជម្រាបថា បេក្ខជនសរុបចំនួន ៦៣៧ នាក់មកពីខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ បានដាក់ពាក្យចូលរួមប្រឡងប្រជែងក្នុងឆ្នាំនេះ។ ដំណើរការប្រឡងត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃការជ្រើសរើស ៕





















Previous Post Next Post