ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរងរបួសក្នុងអំឡុងពេលប្រយុទ្ធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយនឹងការថ្លែងអំណរគុណចំពោះវីរភាព ឆន្ទៈដ៏អង់អាចក្លាហានមោះមុត ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានផ្តល់នូវការលើកទឹកចិត្ត និងជូនពរដល់វីរយុទ្ធជនរងរបួសទាំងអស់ សូមឆាប់បានជាសះស្បើយពីរបួសស្នាម នឹងអាចវិលត្រឡប់ទៅអង្គភាពរបស់ខ្លួនវិញក្នុងពេលឆាប់ៗនេះ ៕






















