សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកជំទាវ ងិង វ៉ាន់នី ចំពោះមរណភាពរបស់ ឯកឧត្តម នូ ភឿង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកជំទាវ ងិង វ៉ាន់នី ចំពោះមរណភាពរបស់ ឯកឧត្តម នូ ភឿង


ភ្នំពេញ៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកជំទាវ ងិង វ៉ាន់នី ចំពោះមរណភាពរបស់ ឯកឧត្តម នូ ភឿង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តក្រចេះ។

ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គ លេខាធិការដ្ឋានព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំជាទីបំផុត ដោយបានទទួល ដំណឹងមរណភាពរបស់ ឯកឧត្តម នូ ភឿង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ដែលត្រូវជាស្វាមី លោកជំទាវ នៅថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២០:៤២នាទីយប់ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ឯកឧត្តម នូ ភឿង គឺពិតជាការបាត់បង់នូវស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តមដែលបានបូជាកម្លាំង កាយ ចិត្ត ប្រាជ្ញាស្មារតី បម្រើប្រទេសជាតិនៅគ្រប់កាលៈទេសៈ រហូតដល់បច្ឆិមវ័យ រួមវិភាគទានយ៉ាង សកម្មបំផុតក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសផងដែរ ឯកឧត្តម ក៏បានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើន តាមរយៈការចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនាពេលកន្លងមក។

យើងខ្ញុំសូមចងចាំនូវគំរូវីរភាព មនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម នូ ភឿង និងសូមចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យរកទីបំផុតគ្មាន ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕



Previous Post Next Post