លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅវត្តពោធិ៍៥ពាន់ដើម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅវត្តពោធិ៍៥ពាន់ដើម


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូ អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋដែលបានភៀសសឹកពីតំបន់ព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទព្រះវិហារ មកតាំងទីលំនៅបណ្តោះអាសន្ននៅក្នុងបរិវេណវត្តពោធិ៍៥ពាន់ដើម ស្រុកគូលែន ខេត្តព្រះវិហារ។


ជាមួយគ្នានោះ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រម និងសោកសង្រេងជាទីបំផុតចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី ពិការ និងរបួស នៅក្នុងសង្រ្គាមឈ្លានពានរបស់កងទ័ពថៃ មកលើកម្ពុជាកាលពីពេលកន្លងទៅថ្មីៗនេះ។ 


លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានចាត់ទុក្ខថា ការលះបង់សាច់ស្រស់ ឈាមរបស់របស់កងទ័ពកម្ពុជា នាពេលនេះ ជាការចងចាំពុំភ្លេច និងដិតជាប់ដួងចិត្តរបស់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាជារៀងរហូតតទៅ និងសូមឲ្យដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពកម្ពុជាដែលបានពលី សូមបានទៅកាន់ឋានស្ងប់សុខ។

 

អំណោយដែលបាននាំទៅផ្តល់ជូនជនភៀសសឹកនៅវត្តពោធិ៍៥ពាន់ដើម នាពេលនោះរួមមាន៖ តង់ចំនួន២០០, សាច់ជ្រូកផាត់៥០គីឡូក្រាម, ត្រីផាត់៥០គីឡូក្រាម, ត្រីងៀត៥០គីឡូក្រាម, ឆៃប៉ូវផ្អែម៩០គីឡូក្រាម, ស្ករគ្រាប់កូនក្មេង២០កេស, ទឹកគោកូនក្មេង៥០, ទឹកត្រី១០០យួរ, ទឹកស៊ីអ៊ីវ១០០យួរ, ប្រេងឆា៣០កេស, សៀងផ្អែម៥០កាដុង, ឡេលាបការពារមូស១៥០ដប, សាប៊ូកក់សក់ម៉ាកក្លិន១០កេស, សាប៊ូដុសខ្លួនម៉ាកក្លិន៣០០ដុំ, សាប៊ូបោកសម្លៀកបំពាក់៥០០ក្រាម, ចំនួន១០កេស, ថ្នាំស្មិកតា១កេស, ថ្នាំដូលីប្រាណ១កេស, សារ៉ូដូលីប្រាណ៥កេស, ច្រាស់ដុសធ្មេញ៥០ឡូ, ថ្នាំដុសធ្មេញ៥០ឡូ, ទឹកផ្លែឈើ៥០កេស, ទឹកបរិសុទ្ធអូរ៉ាល់៣០កេស, ខោទឹកនោមកូនក្មេង២០កេស, ខោអាវ៤១កំប្លេ និងថវិកា១០លានរៀល ៕














Previous Post Next Post