ក្រសួងបរិស្ថាន បន្តចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីយកទៅដាំនៅតាមទីតាំងនានា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងបរិស្ថាន បន្តចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីយកទៅដាំនៅតាមទីតាំងនានា


ភ្នំពេញ៖
ក្នុងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបន្តបានចែកកូនឈើដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដើម្បីយកទៅដាំ តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្ត សរុបរួមចំនួន ៤០ ៦៤៨ដើម ក្នុងនោះរួមមាន៖
១.កូនត្នោតចំនួន ១៥,២២២ដើម
២.កូនឈើព្រៃចម្រុះចំនួន ១២,៨២៥ដើម
៣.កូនឈើហូបផ្លែចំនួន ៧,៥២៩ដើម
៤.កូនឈើលម្អចំនួន ៥,០៧២ដើម។

នៅថ្ងៃទី៥ដល់៧ ខែសីហា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស និងតាមរយៈថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ បានរៀបចំចែកដើមឈើ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ យកទៅដាំបានប្រមាណ១៥ម៉ឺនដើម នៅក្នុងយុទ្ធនាការ «ពន្លកបៃតង»។

សូមបញ្ជាក់ថា មន្ទីរបរិស្ថាន នៅគ្រប់ខេត្ត បានបង្កើតថ្នាលបណ្តុះកូនឈើ តាមខេត្តរៀងៗខ្លួនហើយ ទន្ទឹមនេះ ក្រសួងក៏គ្រោងបង្កើតស្ថានីយបណ្តុះកូនឈើចំនួន៥កន្លែងធំៗ ខ្នាតតំបន់ នៅខេត្តកំពង់ស្ពឺ កោះកុង សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរីបន្ថែមទៀត។

សម្រាប់ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានបណ្តុះកូនឈើចំនួន ៣,៤៥៤,៤៧២ដើម ក្នុងនោះមាន ឈើហូបផ្លែចំនួន ១៤៦,៣៣២ដើម, ឈើព្រៃចំនួន ១,៩៣៣,៧៣៦ដើម និងកូនត្នោតចំនួន ១,៣៧៤,៤៣៤ដើម។ កូនឈើទាំងនេះ ត្រូវចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ដើម្បីបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ៕














Previous Post Next Post