អភិបាលខេត្តតាកែវ ដាក់បទបញ្ជាមន្រ្តី ធ្វើការទប់ស្កាត់ល្មើសនេសាទឱ្យបាននៅក្នុងរដូវត្រីពង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តតាកែវ ដាក់បទបញ្ជាមន្រ្តី ធ្វើការទប់ស្កាត់ល្មើសនេសាទឱ្យបាននៅក្នុងរដូវត្រីពង


ភ្នំពេញ៖
នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីលែងកូនត្រីចម្រុះ និងបង្កង ចូលដងស្ទឹងអង្គរបូរី ទៅក្នុងស្រុកអង្គរបុរី នាព្រឹកថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់ មន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីរដ្ឋបាលជលផល ត្រូវធ្វើយ៉ាងណាទប់ស្កាត់ ក៏បានរាល់បទល្មើសនេសាទ នៅក្នុងរដូវត្រី ពងដែលចាប់ផ្ដើមធ្វើការហាមឃាត់ពីខែសីហា ដល់ខែតុលាខាងមុខ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរ កងកម្លាំង មាន សមត្ថកិច្ច និងអង្គការដៃគូអភិវឌ្ឍន៍នានា ត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុតបន្ថែមទៀត ចំពោះការទប់ស្កាត់បង្ក្រាប បទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ដូចជា ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ថ្មស្អុយគ្រឿងផ្ទុះ ជាពិសេសការចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង ឬនៅតំបន់ត្រីពងជាដើម និងបន្តចូលរួមបំផុសចលនាលែងត្រី នៅគ្រប់កន្លែង តាមមូលដ្ឋាន ដើម្បីឱ្យក្លាយទៅជាប្រពៃណីលែងត្រី បង្កើនស្មារតីអភិរក្សជលផល ក៏ដូចជាការ បង្កើនផលត្រី សំដៅរួមចំណែករក្សាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់ កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាព រវាងការអភិរក្ស និងការអភិវឌ្ឍន៍។

ឯកឧត្ដមអភិបាលខេត្ដ ក៏បានណែនាំដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ចូលរួម ការពារកូនបង្កងនិងកូនត្រី ដែលលែងក្នុងឱកាសនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស និងបន្តពូជកើនឡើងសម្រាប់ កូនចៅយើងជំនាន់ក្រោយៗទៀត។

យោងតាមការរបាយការណ៍របស់ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា នៅទូទាំងខេត្តតាកែវ មានសហគមន៍នេសាទ ចំនួន ១៩កន្លែង និងស្រះជម្រកត្រី ចំនួន ៤៨កន្លែង។ ផលនេសាទសរុប ១១,៩២៩តោន (បង្កង ២៤តោន ក្នុងនោះបង្កងធម្មជាតិ ១៤តោន និងវារីវប្បកម្ម ១០តោន)។ កសិដ្ឋានផលិតកូនត្រីពូជចំនួន ២៣កន្លែង (ផលិត និងបំប៉នកូនត្រីចំនួន ១៤,០៣៥,០០០កូន បង្កងដៃវែង និងបង្កង អូស្រ្តាលីចំនួន ៨៥០,០០០កូន និងកង្កែប ៣២៣,០០០កូន) និងស្រះត្រី មានចំនួន ៧,៥០០ស្រះ (ចិញ្ចឹមបង្កង ២០ស្រះ) ៕






























Previous Post Next Post