ទេសរដ្ឋមន្រ្តី ប៉ែន វិបុល អញ្ជើញប្រគេនទានវស្សា ជូនព្រះសង្ឃនៅវត្តតាមឹម និងបង្សុកូលឧទ្ទិសកុសលជូនសពវីរយុទ្ធជនពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទេសរដ្ឋមន្រ្តី ប៉ែន វិបុល អញ្ជើញប្រគេនទានវស្សា ជូនព្រះសង្ឃនៅវត្តតាមឹម និងបង្សុកូលឧទ្ទិសកុសលជូនសពវីរយុទ្ធជនពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា


ភ្នំពេញ៖
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងសហការី បានអញ្ជើញប្រគេនទានវស្សា ជូនព្រះសង្ឃនៅវត្តតាមឹម ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងបង្សុកូលឧទ្ទិសកុសលជូនសពវីរយុទ្ធជនពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីបុណ្យចូលព្រះវស្សាគឺជាបុណ្យដែលមានមកតាមមាគ៌ាព្រះពុទ្ធសាសនា ដែលព្រះសង្ឃត្រូវគង់ចាំព្រះវស្សាតាមពុទ្ធានុញ្ញាត រយៈពេល៣ខែជារៀងរាល់ឆ្នាំ គឺចាប់ផ្តើមពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ បុណ្យចូលវស្សា ជាឱកាសអនុញ្ញាតដល់ពុទ្ធបរិស័ទ លោកមានសទ្ធាបំពេញ បុណ្យកុសលតាមសទ្ធាជ្រះថ្លា រៀងៗខ្លួនដោយការបរិច្ចាគទាន ចំពោះព្រះសង្ឃ។

តាមទំនៀមទម្លាប់ប្រពៃណីនៃព្រះពុទ្ធសាសនា ក្នុងអំឡុងពេលចូលវស្សា ព្រះសង្ឃ គឺពុំអាចនិមន្តចេញពីវត្ត និងបិណ្ឌបាតដូចធម្មតាបានឡើយ។ ពោលគឺជាពេលមួយសម្រាប់ព្រះសង្ឃត្រូវសិក្សារៀនសូត្រធម៌វិន័យផ្សេងៗ។ ដូច្នេះ ពុទ្ធបរិស័ទមានតួនាទីសំខាន់ណាស់ក្នុងការទំនុកបម្រុងចង្ហាន់ សម្ភារៈប្រើប្រាស់ ស្បង់ជីវរ និងភេសជ្ជៈជាដើម សម្រាប់ប្រគេនព្រះសង្ឃនៅក្នុងរដូវកាលដែលព្រះសង្ឃគង់ចាំព្រះវស្សានេះ ៕




























Previous Post Next Post