ឯកឧត្តម អឿង ចន្ថា ដឹកនាំកិច្ចប្រជុំស្តីពីដំណើរការ ការគ្រប់គ្រង ប្រតិបត្តិការ និង ពង្រឹងសុវត្ថិភាពទំនប់អាងទឹក នៅទូទាំងប្រទេស
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម អឿង ចន្ថា ដឹកនាំកិច្ចប្រជុំស្តីពីដំណើរការ ការគ្រប់គ្រង ប្រតិបត្តិការ និង ពង្រឹងសុវត្ថិភាពទំនប់អាងទឹក នៅទូទាំងប្រទេស


ភ្នំពេញ៖
នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលការងារប្រតិបត្តិការទំនប់អាងទឹក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសស្តីពីដំណើរការ ការគ្រប់គ្រង ប្រតិបត្តិការ និងសុវត្ថិភាពទំនប់អាងទឹក (Dam Safety) នៅទូទាំងប្រទេស ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយក អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ទីរធនធានទឹក និងឧតុនិយមទាំង២៥ រាជធានីខេត្ត។


សូមជម្រាបថា គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពង្រឹងការងារគ្រប់គ្រង ដំណើរការ ប្រតិបត្តិការ និងសុវត្ថិភាពទំនប់អាងទឹកនៅទូទាំងប្រទេស មុនឈានទៅដល់ការរៀបចំបទដ្ឋានបច្ចេកទេសលើការណែនាំថ្នាក់ជាតិស្តីពីសុវត្ថិភាព ប្រតិបត្តិការ និងថែទាំសម្រាប់ទំនប់ទឹកនៅកម្ពុជា និងផែនការបណ្តុះបណ្តាលកសាងសមត្ថភាពលើដំណើរការទំនប់ សុវត្ថិភាពទំនប់ទឹក ដើម្បីពង្រឹងការគ្រប់គ្រងទឹក កាត់បន្ថយហានិភ័យគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។


ក្នុងកិច្ចប្រជុំ ឯកឧត្តមអនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមរាជធានីខេត្តដែលបានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក និងបានណែនាំឱ្យមន្ទីរបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង ដំណើរការ ប្រតិបត្តិការ និងពង្រឹងសុវត្ថិភាពទំនប់អាងទឹកក្នុងភូមិសាស្រ្តរៀងៗខ្លួន ៕















Previous Post Next Post