ឯកឧត្តម ខូយ រីដា អញ្ជើញទទួលថវិកាពីសប្បុរសជន សម្រាប់ចូលរួមចំណែកសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ខូយ រីដា អញ្ជើញទទួលថវិកាពីសប្បុរសជន សម្រាប់ចូលរួមចំណែកសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់


ភ្នំពេញ៖
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត បានទទួលថវិកា ចំនួន៨ម៉ឺនដុល្លារ តាមរយៈសន្តានចិត្តសប្បុរសធម៌ របស់លោកសាស្ត្រាចារ្យ គួច វណ្ណលី និងលោកស្រីសាស្ត្រាចារ្យ ហែ ឈឹងរន អតីតសាស្ត្រាចារ្យភាសាបារាំង និងអង់គ្លេស នៅវិទ្យាល័យពោធិ៍សាត់ កាលពីឆ្នាំ១៩៦៥-១៩៧៥ និងជាមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងទេសចរណ៍ រហូតចូលនិវត្តន៍ ដែលបានបរិច្ចាគថវិកា សម្រាប់ចូលរួមចំណែកសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) រួមទាំងរូបលោកផ្ទាល់ ដោយបានបើកការដ្ឋានសាងសង់ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ មកដល់ពេលនេ សម្រេចបាន១២%ហើយ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការសាងសង់អគារនេះ ក្នុងគោលបំណងបម្រើវិស័យសុខភាពសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។ 

ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត នូវទឹកចិត្តសប្បុរសធម៌ មហាប្រសើររបស់ លោកសាស្ត្រាចារ្យ គួច វណ្ណលី និងលោកស្រីសាស្ត្រាចារ្យ ហែ ឈឹងរន អតីតសាស្ត្រាចារ្យ ភាសាអង់គ្លេស និងបារាំង នៅវិទ្យាល័យពោធិ៍សាត់ កាលពីឆ្នាំ១៩៦៥-១៩៧៥ និងជាមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងទេសចរណ៍ រហូតចូលនិវត្តន៍ ដែលមានសន្តានចិត្តសប្បុរសធម៌ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៨ម៉ឺនដុល្លារ និងបានបំពាក់នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា និងលិខិតថ្លែងអំណរគុណ។ 

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ការចូលរួមបរិច្ចាគហិរញ្ញវត្ថុ សាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ ដែលមានបណ្តោយ ៥៤ម៉ែត្រ និងទទឹង ២២ម៉ែត្រ កម្ពស់ ៥ជាន់ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នាពេលនេះ ក៏ដូចនាពេលកន្លងមក សបញ្ជាក់ឱ្យឃើញ ពីកម្លាំងមហាសាមគ្គី និងគុណតម្លៃដ៏ធំធេង ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលខេត្តពោធិ៍សាត់យើង ឱ្យកាន់តែប្រសើរ និងមានលក្ខណៈទំនើបឈានឡើង ព្រមទាំងបានបង្ហាញនូវទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាបំផុត របស់សប្បុរសជន ក្នុងការចូលរួមគាំទ្រយ៉ាងសកម្ម ដល់ការថែទាំសុខភាព និងព្យាបាល ជូនប្រជាពលរដ្ឋទូទៅ ដែលបានមកទទួលសេវានៅមន្ទីរពេទ្យបង្អែកខេត្ត កាន់តែមានភាពងាយស្រួល ប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការធ្វើដំណើរ និងចំណាយផ្សេងៗ។ កត្តាទាំងនេះ បានជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ ព្រមទាំងជួយកាត់បន្ថយនូវភាពក្រីក្រ ជាផ្នែកមួយសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាកុលបុត្រដ៏ឆ្នើមរបស់កម្ពុជា នាយុគសម័យនេះ។

ជាការពិតណាស់ថា ការចូលរួមបរិច្ចាគធនធនរបស់សប្បុរសជន ដែលកើតចេញពីបេះដូងពិត គឺជាគម្រូដ៏ល្អ និងមានតម្លៃណាស់ ក្នុងការអភិវឌ្ឍខេត្ត និងវិស័យសុខាភិបាលក្នុងខេត្តរបស់យើង ឱ្យកាត់តែមានលក្ខណៈទំនើប និងស្រស់បំព្រងឈានឡើង និងសូមប្រសិទ្ធិពរជ័យ បវរសួស្តី មហាប្រសើរគ្រប់ប្រការ ជូនចំពោះ លោក លោកស្រី សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈសុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


















Previous Post Next Post