អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២៥


ភ្នំពេញ៖
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅទី១៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា នៅសាលប្រជុំថ្មីសាលាខេត្ត។

ដោយមានការចូលរួម ពីសំណាក់លោកអភិបាលរងខេត្ត, លោកអភិបាលក្រុង/ស្រុក, លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ, តំណាងអយ្យការអមសាលាដំបូងខេត្ត, ប្រធានមន្ទីរអង្គភាពនានាជុំខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំ មានរបៀបវារៈ៖
១. មតិបើកអង្គប្រជុំ (ដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់)
២. សេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តពោធិ៍សាត់
-ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
-បញ្ហាគ្រឿងញៀន
-ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព
-សភាពការណ៍សន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
៣. សេចក្តីរាយការណ៍អំពីបញ្ហាប្រឈមសំខាន់ៗ របស់រដ្ឋបាលក្រុង ស្រុក
៤. មតិចូលរួមរបស់សមាជិក សមាជិកាអង្គប្រជុំ
៥. មតិបូកសរុប (ដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត) ៕










Previous Post Next Post