ឯកឧត្តម វង សូត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា កាំង ម៉េងហ៊ាង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម វង សូត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា កាំង ម៉េងហ៊ាង


ភ្នំពេញ៖
ឯកឧត្តម​ វង​ សូត​ អនុប្រធានទី២រដ្ឋសភា​ និងលោកជំទាវ ហេង ពៅ រួមដំណើរដោយ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាលេខាធិការគណៈកម្មការទី៦ នៃរដ្ឋសភា និងលោកជំទាវ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ត្រូវជាម្តាយក្មេករបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ​ ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១:៥៨នាទីរំលងអធ្រាត្រ (នៅសហរដ្ឋអាមេរិក) ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ 

សពឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី កំពង់តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី និងសាសនា នៅគេហដ្ឋាន លេខ៦២ ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម វង សូត និងលោកជំទាវ បានចូលរួមរំលែកទុក្ខជាមួយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវម្តាយក្មេក ដែលជាទីស្រឡាញ់ ព្រមទាំងឧទ្ទិសកុសល និងបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធ ឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី បានចាប់បដិសន្ធិក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕












Previous Post Next Post