ក្រសួងការងារ នាំយកឱកាសការងារជិត ៧ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរ​ដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តកំពង់ធំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងការងារ នាំយកឱកាសការងារជិត ៧ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋ និងពលករខ្មែរ​ដែលទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងខេត្តកំពង់ធំ


ភ្នំពេញ៖
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នារសៀ​លថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ អមដោយ​ឯកឧត្តម លី វេត អភិ​បាលរង នៃគណៈអភិបាលខេត្តកំពង់ធំ មន្ត្រីនៃ​មន្ទីរការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់​ធំ និង​អាជ្ញាធរ​ពាក់​ព័ន្ធ បាន​អញ្ជើញ​បើក​កម្ម​វិធី «វេទិ​កា​ការងារ» របស់ទីភ្នាក់​ងា​រជាតិមុខ​របរ និងកា​រងារ (NEA) នៃក្រ​សួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅឃុំ​កំព​ង់​ចិនត្បូង និង​ឃុំរុង​រឿង ក្នុងស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដើម្បីផ្តល់ឱកា​ស​ការងារ​ជូ​នប្រជា​ពលរដ្ឋ និងជាពិសេស​បងប្អូន​ពល​​ករខ្មែរ ដែល​​ទើប​​ត្រឡប់​​មកពីប្រទេ​សថៃឱ្យ​ទទួលបានកា​រងា​រភ្លាមៗពីក្រុ​មហ៊ុន​ធំៗចំនួន ១០ ដែលមានតម្រូវការ​កម្លាំងព​ល​ក​ម្មជិត ៧ពាន់កន្លែង ៕





















Previous Post Next Post