ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ បញ្ជាក់ពីនិតិវិធីនៃការតាក់តែងវិញ្ញាសា និងផ្តាំផ្ញើដល់បេក្ខជនឱ្យផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញឱ្យអស់ពីសមត្ថភាព
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ បញ្ជាក់ពីនិតិវិធីនៃការតាក់តែងវិញ្ញាសា និងផ្តាំផ្ញើដល់បេក្ខជនឱ្យផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញឱ្យអស់ពីសមត្ថភាព


ភ្នំពេញ៖
នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលកាត់វិញ្ញាសាជានិមិត្តរូបសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ​និងមន្ត្រីច្បាប់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានមានប្រសាសន៍ ផ្តាំផ្ញើដល់បេក្ខជនថា “ទោះបីជាពេលនេះ មានកត្តាជាច្រើនបានកើតឡើងក៏ដោយ តែសូមប្អូនៗ ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានភាពជោគជ័យប្រឡងប្រជែងនេះ។”

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា "ដំណើរការនៃការប្រឡងប្រជែងត្រូវបានរៀបចំឡើងក្រោមនិយាមមួយ (និយាមនីតិប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល) និងស្របគោលការណ៍ជ្រើសរើសមន្ត្រីរាជការរបស់សម្តេចធិបតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»​។" "រឿងធំជាងគេ ដើម្បីធានាបានការប្រឡងប្រកបដោយសមត្ថភាពខ្លួនឯង និងធានាបានថាមិនបែកធ្លាយវិញ្ញាសា។ គ្រប់សន្លឹកកិច្ចទាំងអស់ មានការចុះហត្ថលេខា​ កាលបរិច្ឆេទ និងឈ្មោះខ្ញុំ​ ដើម្បីធានាថា វិញ្ញាសាទាំងអស់ មិនមាននណារម្នាក់បានទទួលមុនឡើយ។ វិញ្ញាសាទាំងអស់ ទើបតែតាក់តែងពេលព្រឹកមិញនេះទេ។" ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម។

តាមការគ្រោងទុក បេក្ខជនចំនួន ៥,១១១នាក់ ត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារនៅតាមឃុំ សង្កាត់ ក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕







Previous Post Next Post