សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញណក្ខន្ធ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ត្រូវជាម្តាយក្មេក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញណក្ខន្ធ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ត្រូវជាម្តាយក្មេក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង


ភ្នំពេញ៖
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញគោរពវិញ្ញណក្ខន្ធ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី នៅគេហដ្ឋានលេខ ៦២ ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។ 

អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ត្រូវជាម្តាយក្មេក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលឧបាសិកា បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ម៉ោង០១:៥៨នាទី រំលងអធ្រាត្រ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ (នៅសហរដ្ឋអាមេរិក)។ 

មរណភាពរបស់អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី គឺជាការបាត់បង់នូវម្តាយក្មេក ជីដូន ដែលប្រកប ដោយព្រហ្មវិហារធម៌ ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងបណ្តុះបណ្តាលកូនចៅរហូតបានក្លាយជាបញ្ញវ័ន្ត។ 

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

















Previous Post Next Post