អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ប្រជាពលរដ្ឋខ្មែរជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំមានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការដោះស្រាយបញ្ហាធំៗរបស់ជាតិ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ប្រជាពលរដ្ឋខ្មែរជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំមានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការដោះស្រាយបញ្ហាធំៗរបស់ជាតិ


ភ្នំពេញ៖
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋខ្មែរយើងជឿជាក់ទុកចិត្តលើកថ្នាក់ដឹកនាំដោយឥតងាករេពីព្រោះយើងបានដឹងទាំងអស់គ្នាទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺជាថ្នាក់ដឹកនាំដែលបានបទពិសោធន៍ខ្ពស់មានយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងដោះស្រាយបញ្ហាធំៗរបស់ជាតិ។ 

ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា បានថ្លែងបន្តថា សម្តេចតេជោ ហ៊ុន សែន បានឆ្លងកាត់អស់ហើយនូវបទពិសោធន៍ហើយពេលនេះថ្នាក់ដឹកនាំរបស់យើងមានសម្តេចទាំងពីរ ក៏ដូចជាសេនាធិការទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាជាតិរបស់យើង ក្នុងការដោះស្រាយបញ្ហាជាតិរបស់យើងដែលកំពុងកើតឡើង។ 
 
ឯកឧត្តម ប៉ែន បូណា ក៏បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំរបស់យើងមើលឃើញវែងឆ្ងាយ មើលឃើញជ្រៅជាងយើងឆ្ងាយណាស់ ដូច្នេះប្រាកដថ្នាក់ដឹកនាំរបស់យើងនឹងនាំយើងដើរតាមផ្លូវមួយសន្តិភាព ផ្លូវមួយដែលឈ្នះឈ្នះដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជនយើង។ 

ទន្ទឹមនោះដែរ ឯកឧត្តម ប៉ែន បូណា ក៏បានគូសរំលេចថា ការអត់ធ្មត់គោរពនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ការបន្តរក្សាសាមគ្គីជាតិខ្មែរជាធ្លុងមួយឯកភាពជាតិខ្មែរនិងការទុកចិត្តលើថ្នាក់ដឹកនាំដើម្បីដោះស្រាយបញ្ហាគឺចំណុចខ្លាំង និងកក្តាយោគជ័យរបស់កម្ពុជានៅក្នុងគ្រាដ៏លំបាកដែលយើងឆ្លងកាត់ពេលនេះ ៕
Previous Post Next Post