ឯកឧត្តម ម៉េង ហុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ប.ស.ស. ដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងដាក់ទិសដៅបន្ត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ម៉េង ហុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ប.ស.ស. ដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងដាក់ទិសដៅបន្ត


ភ្នំពេញ៖
ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ប.ស.ស. ដើម្បីត្រួតពិនិត្យលទ្ធផលការងារដែលសម្រេចបាន និងដាក់ទិសដៅបន្ត។

ក្នុងឱកាសនេះដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានធ្វើការដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ព្រមទាំងផ្ដល់ជាអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំក្រោមឱវាទ ត្រូវបំពេញភារកិច្ចរៀងៗខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវពង្រឹងសាមគ្គី ឯកភាពផ្ទៃក្នុង ដើម្បីអនុវត្តការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានពាំនាំនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មកផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ ប.ស.ស. និងបានចង្អុលបង្ហាញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ ប.ស.ស. ទាំងអស់ត្រូវមានឆន្ទៈ និងមនសិការខ្ពស់ ក្នុងការបម្រើសេវាដោយផ្ទាល់ចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសនៅពេលដែលបានជួបអ្នកដែលកំពុងស្វែងរកការងារដែលជាបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ គឺត្រូវជួយទាក់ទងភ្លាមៗមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ ១២៩៧ ដោយឥតគិតថ្លៃ ឬតាមរយៈតេលេក្រាម Bot ដែលមានឈ្មោះ “ចុះឈ្មោះស្វែងរកការងារ (https://t.me/FindJobsByNEAbot)” ដើម្បីជួយសម្រួលក្នុងការចុះឈ្មោះស្វែងរកការងារជូនពួកគាត់បានភ្លាមៗ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តមអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន អង្គភាព លោក លោកស្រីអនុប្រធាននាយកដ្ឋាន សរុបប្រមាណជាង ៨០រូប នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ៕





















Previous Post Next Post