ភ្នំពេញ៖ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សូមផ្ញើសារលិខិតអបអរសាទរគោរពជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លាដែល លោកជំទាវបណ្ឌិត ទទួលបានពានរង្វាន់ “Smile Asia Philanthropic Visionary Award” នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” របស់ អង្គការ Smile Asia។
តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សូមសម្ដែងនូវសេចក្តីសោមនស្សយ៉ាងក្រៃលែង និងអំណរសាទរដោយស្មោះអស់ពីដួងចិត្តប្រកបដោយមោទនភាពបំផុតគោរពជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លាដែល លោកជំទាវបណ្ឌិត ទទួលបានពានរង្វាន់ “Smile Asia Philanthropic Visionary Award” នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” របស់ អង្គការ Smile Asia នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
ចំពោះការប្រគល់ពានរង្វាន់លើកទី២ នេះជូន លោកជំទាវបណ្ឌិតប្រធាន គឺជាការទទួលស្គាល់នូវស្នាដៃ សមិទ្ធផល និងការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ លោកជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodia ក៏ដូចជា ការយកចិត្តទុកដាក់ចំពោះសុខភាព និង សុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ៕