ភ្នំពេញ៖ ដោយមានការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃសុក្រ ០៧កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី លៀម សំពៅមាស មន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអានសេះ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅគេហដ្ឋានស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ទោ ស្នងការ បាននាំយកថវិកា ២,០០០,០០០រៀល, អង្ករ ១០០គីឡូ និងទឹកបរិសុទ្ធ ២០កេស ៕














