ស្នងការនគរបាលខេត្តព្រះវិហារ ដាក់ចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្នងការនគរបាលខេត្តព្រះវិហារ ដាក់ចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ


ភ្នំពេញ៖
លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការនគរបាលខេត្តព្រះវិហារ បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ បន្តជំរុញដល់ពលរដ្ឋឱ្យមកធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់គ្នា ពង្រឹងការស្រាវជ្រាវបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង ល្បែងស៊ីសង បទល្មើសគ្រឿងញៀន បង្កើនការក្តាប់និងប្រមូលព័ត៌មានដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសន្តិសុខជាតិ ដើម្បីចាត់ការតាមច្បាប់ឱ្យបានម៉ឺងម៉ាត់ ពង្រឹងការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ និងជនបរទេស ដែលស្នាក់នៅអចិន្ត្រៃយ៍ ស្នាក់នៅបណ្តោះអាសន្នតាមបណ្តាក្រុង/ស្រុក ពង្រឹងការយាមល្បាតវេនប្រចាំការ ២៤ម៉ោង និងត្រៀមកម្លាំងអន្តរាគមន៍ បង្ក្រាបបទល្មើសគ្រប់ប្រភេទ គ្រោះធម្មជាតិនានា និង គ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។

ការដាក់ចេញផែនការរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា និងផ្សព្វផ្សាយផែនការ ការពារមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែបន្ទាប់។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង និងកម្លាំងនគរបាលក្រោមឱវាទទូទាំងខេត្ត សរុបប្រមាណ ២៣៦នាក់ ស្រី២១នាក់ ៕














Previous Post Next Post