អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣


ភ្នំពេញ៖
ស្រប​ពេល​ដែល​សមរភូមិ​ជួរ​មុខ​កំពុង​តែ​ឈរជើង​ទុបទល់​និង​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​សៀម នៅ​ចំណុច​ព្រំដែន​ខេត្តព្រះវិហារ​ និង​ឧត្តរមានជ័យ​ បាន​ជួប​កង្វះខាត​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន។ ដោយ​ឃើញ​បែប​នេះ​ រដ្ឋបាល​ខេត្តកំពង់ចាម ពិសេស​ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម​កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ផ្ដល់​ជូន​ម៉ូតូ​ច្រើន​ប្រភេទ​រហូត​ដល់​ចំនួន​ ១០០​គ្រឿង​ សម្រាប់​កងកម្លាំង​ជួរ​មុខ​យក​ទៅ​បំពេញការងារ​បម្រើ​ក្នុង​អង្គភាព​ងាយស្រួល​ឈរជើង​ការពារ​តាម​បន្ទាត់​ព្រំដែន។

លោក​ឧត្តមសេនីយ៍ទោ ​ឈឺ​ន វ​ណ្ណី​ មេបញ្ជាការ​រង​កងពលធំ​លេខ​៣ ប្រចាំ​ទិស​ខេត្តព្រះវិហារ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​៖ ក្នុង​នាម​ឯកឧត្តម​ស្រី ឌឹ​ក មេបញ្ជាការ​កងពល ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ឯកឧត្តម​ អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម​ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​សាលាដំបូង​ខេត្ត បាន​ជួយ​ឧបត្ថម្ភ​ម៉ូតូ​ជា​ច្រើន​ប្រភេទ​រហូត​ទៅ​ដល់​ចំនួន ១០០​គ្រឿង​ ដល់​កងកម្លាំង​ជួរ​មុខ ដោយ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២១​ខែសីហា ឆ្នាំ​២០២៥ នៅ​ក្នុង​បរិវេណ​សាលាខេត្ត​កំពង់ចាម​។

លោក​មេបញ្ជាការ​រង​កងពលធំ​លេខ​៣ បានមាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជា​ការ​ពិត​ណាស់​សមរភូមិ​មុខ​តែងតែ​ផ្សារ​ភ្ជាប់​ជាមួយនឹង​សមរភូមិ​ក្រោយ​ដោយ​មិន​អាច​ខ្វះ​បាន​នោះ​ទេ​។ ពេល​ទទួល​ម៉ូតូ​លោក​មេបញ្ជាការ​រង​បាន​សង្កត់ធ្ងន់​ថា​ រូប​លោក​ហ្នឹង​ដឹក​យក​ម៉ូតូ​ទាំងអស់​ទៅ​ចែក​ជូន​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ដែល​ប្រចាំការ​ជួរ​មុខ​ងាយស្រួល​ដឹក​សំភារៈ​ផ្សេង​ៗ​ឡើង​លើ​ភ្នំ​មិន​ពិបាក​ដូច​ពេល​មុន​ទៀត​នោះ​ទេ​។​ ក្នុង​នាម​មេបញ្ជាការ​សូម​ផ្ដេ​ជ្ញា​ចិត្ត​ការពារ​មរណភាព​ទឹកដី​ទប់ទល់​មិន​ឱ្យ​ទ៏​ព​សៀម​ទន្ទ្រាន​យក​ដី​កម្ពុជា សូ​ម្បី​តែ​មួយ​មី​លី​ម៉ែត្រ​ជា​ដាច់ខាត​។

សូម​បញ្ជាក់​ថា​ ​មានការ​ប្រយុទ្ធ​គ្នា​ដល់​ក្តៅ​គគុក​​រវាង​សៀម​មក​លើ​កម្ពុជា​ កងកម្លាំងប្រដាប់អាវុធ​ជួរ​មុខ​មាន​ទាំង​នគរបាល​ទាហាន​បានប្រយុទ្ធ​គ្នា​រហូត​ដល់​ទៅ​៥​ថ្ងៃ (២៤​ដល់​២៨​កក្កដា​ឆ្នាំ​២០២៥)​ នា​ពេល​កន្លង​ទៅ។​

ជាមួយ​នោះ​តប​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ​ ហ៊ុន សែន និងសម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវ​បាន​ឯកឧត្តម​ អ៊ុ​ន​ ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ បាន​ចលនា​សប្បុរសជន ដោយ​បាន​យក​អំណោយ​ទៅ​ចាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំង​នៅ​ខេត្តព្រះវិហារ​ និង​ឧត្ត​មាន​ជ័យ​ ជាមួយ​នោះ​ក៏​បាន​ចែក​ចំ​ណោ​យ​ដល់​កងកម្លាំង​ជួរ​មុខ​ទៀត​ផង​។

​ក្រៅពី​នេះ​ក៏​សង្កេត​ឃើញ​មាន​សប្បុរសជន​គ្រប់​ទិស​ទី​បាន​បង្កើត​កម្លាំង​មហា​សាមគ្គី​បរិ​ច្ចាក​ធនធាន​ផ្ទាល់ខ្លួន​យក​ទៅ​ចែក​ជូន​ដល់​អ្នក​ភៀស​សឹក​ព្រមទាំង​កម្លាំងប្រដាប់អាវុធ​ជួរ​មុខ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​កម្លាំងចិត្ត​ពុះពារ​តស៊ូ​ក្រាញននៀល​ទប់ទល់​មិន​ឱ្យ​មានការ​ឈ្លានពាន​ពី​សំណាក់​ទ័ព​សៀម​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា​ ៕












Previous Post Next Post