ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក បានចូលរួមរំលែកទុក្ខក្រុមគ្រួសារ លោក អាយ ស៊ីសាវុធ អនុប្រធានក្រុមការងាររៀបចំអ្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាទទួលបន្ទុករដ្ឋអូរីហ្គិន ក្នុងតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ចំពោះការបាត់បង់ ឧបាសិកា គឹម សុខ ត្រូវជាម្តាយបង្កើត ទទួលមរណ:ភាពក្នុងជន្មាយុ ៨៨ឆ្នាំ វេលាម៉ោង ០៨:២៣នាទី ដោយជរាពាធ។
ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ឯកឧត្តម ស សេរីវិចិត្រ សូមឧទ្ទិសបួងសួងដល់ឌួងវិញ្ញាណក្ខន្ធ ឧបាសិកា គឹម សុខ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕