រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ជនភៀសសឹក ចំនួន ៥៤០គ្រួសារ ស្ថិតនៅក្នុងវត្តឧត្តរគិរីទួលអណ្ដែត ខេត្តព្រះវិហារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ជនភៀសសឹក ចំនួន ៥៤០គ្រួសារ ស្ថិតនៅក្នុងវត្តឧត្តរគិរីទួលអណ្ដែត ខេត្តព្រះវិហារ


ភ្នំពេញ៖
នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់អាស្រ័យបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ៥៤០គ្រួសារ ស្ថិតនៅក្នុងវត្តឧត្តរគិរីទួលអណ្ដែត ក្នុងខេត្តព្រះវិហារ។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋអំពីចំណាត់ការប្រកបដោយភាពឈ្លាសវៃនិងម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងស្នើឱ្យប្រជាពលរដ្ឋទាំងអស់មានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលដែលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់កាលៈទេសៈ។

 នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានចុះសាកសួរសុខទុក្ខតាមជំរុំស្នាក់នៅជនភៀសសឹក និងបានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចៀសផុតពីជំងឺដង្កាត់នានា និងឆាប់បានទៅកាន់ភូមិឋានដ៏កក់ក្តៅរបស់ខ្លួន ក្រោយសភាពការណ៍វិលទៅរកប្រក្រតីភាពវិញ ៕




















Previous Post Next Post