ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារសវនកម្មឯករាជ្យ Ernst & Young (Cambodia) Ltd. ជួបពិភាក្សាការងារវាយតម្លៃអំពី អភិបាលកិច្ចរបស់ធនាគារ ក្នុងគោលបំណងដើម្បីពង្រឹងអភិបាលកិច្ចនិងប្រតិបត្តិការរបស់ធនាគារប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ស្របតាមផែនទីចង្អុលផ្លូវ ១០ឆ្នាំ និងផែនការអាជីវកម្ម៣ឆ្នាំរបស់ធនាគារ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ៕